ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ (ស្ពានអាកាសផ្សារដីហុយ) ជាស្ពានអាកាសទី៥ នៅក្នុងរាជធានីភ្នំពេញ ដែលមានគុណប្រយោជន៍ធំធេងក្នុងការជួយសម្រួលដល់លំហូរចរាចរណ៍ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋបានមួយកម្រិត

    BY SOMATEY September 15, 2025
    ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ (ស្ពានអាកាសផ្សារដីហុយ) ជាស្ពានអាកាសទី៥ នៅក្នុងរាជធានីភ្នំពេញ ដែលមានគុណប្រយោជន៍ធំធេងក្នុងការជួយសម្រួលដល់លំហូរចរាចរណ៍ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋបានមួយកម្រិត

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៥ បានឱ្យដឹងថា ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ (ស្ពានអាកាសផ្សារដីហុយ) ជាស្ពានអាកាសទី៥ នៅក្នុងរាជធានីភ្នំពេញ ដែលមានគុណប្រយោជន៍ធំធេងក្នុងការជួយសម្រួលដល់លំហូរចរាចរណ៍ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋបានមួយកម្រិត។

    ស្ពាននេះមានប្រវែងសរុប ៩៤២ម៉ែត្រ ទទឹង ១៦,៥ម៉ែត្រ កម្ពស់៥,២០ម៉ែត្រ មានទីតាំងស្ថិតនៅប្រសព្វរវាងមហាវិថីសហព័ន្ធរុស្ស៊ី និងផ្លូវហាណូយ(១០១៩) ត្រូវបានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅ។

    គួរបញ្ជាក់ថា បច្ចុប្បន្ន រាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៩ បាននិងកំពុងលេចរូបរាងឡើង ដោយមានទាំងកំពុងចរាចរណ៍ និងកំពុងស្ថិតក្នុងការសាងសង់នៅឡើយ ដូចជា ស្ពានអាកាសក្បាលថ្នល់, ស្ពានអាកាស ៧មករា, ស្ពានអាកាសស្ទឹងមានជ័យ, ស្ពានអាកាសតិចណូ ឬ ស្ពានអាកាស ៥មករា, ស្ពានអាកាសផ្សារដីហុយ, ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ, ស្ពានអាកាសឫស្សីកែវ, ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត និងស្ពានអាកាសមរតកតេជោ៕

    ប្រភព៖​ ក្រសួងព័ត៌មាន

    Share This Post: