ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន កោតសរសើរតំណាងអង្គការយូណេស្កូ ចំពោះកិច្ចខិតខំប្រឹងប្រែង និងការចូលរួមចំណែក ក្នុងការជំរុញអាទិភាពសម្រាប់ការអភិវឌ្ឍរបស់កម្ពុជា

    BY SOMATEY September 17, 2025
    ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន កោតសរសើរតំណាងអង្គការយូណេស្កូ ចំពោះកិច្ចខិតខំប្រឹងប្រែង និងការចូលរួមចំណែក ក្នុងការជំរុញអាទិភាពសម្រាប់ការអភិវឌ្ឍរបស់កម្ពុជា

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៥ បានឱ្យដឹងថា នៅទីស្តីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្ដែងការគួរសម និងជម្រាបលារបស់ ឯកឧត្តម Sardar Umar Alam តំណាងអង្គការយូណេស្កូ ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលឯកឧត្ដមបានបញ្ចប់បេសកកម្មការងារនៅកម្ពុជា។

    នៅក្នុងជំនួប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ ឯកឧត្ដម Sardar Umar Alam ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្ដម និងការចូលរួមចំណែកដ៏មានតម្លៃរបស់អង្គការយូណេស្កូ ក្នុងការជំរុញអាទិភាពសម្រាប់ការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសលើវិស័យអប់រំ វប្បធម៌ និងការអភិរក្សសម្បត្តិបេតិកភណ្ឌ។

    ឯកឧត្ដម Sardar Umar Alam បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់កិច្ចសហការយ៉ាងជិតស្និទ្ធ និងប្រកបដោយផ្លែផ្កា ក្នុងអំឡុងបេសកកម្មការងាររបស់ឯកឧត្ដម៕

    ប្រភព៖​ ក្រសួងព័ត៌មាន

    Share This Post: