ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងមុខងារសាធារណៈ ត្រៀមរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន សម្រាប់កម្រិតបឋមសិក្សា នៅតាមបណ្ដាលខេត្តទាំង ៥ នេះ

    BY soknita September 19, 2025
    ក្រសួងមុខងារសាធារណៈ ត្រៀមរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន សម្រាប់កម្រិតបឋមសិក្សា នៅតាមបណ្ដាលខេត្តទាំង ៥ នេះ

    (រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៥ ក្រសួងមុខងារសាធារណៈ បានបញ្ជាក់ថា គណៈកម្មការត្រៀមរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន សម្រាប់គ្រឹះស្ថានបឋមសិក្សា នៅតាមបណ្ដាលខេត្តទាំង ៥ ដែលមានដូចជា ព្រៃវែង ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តបាត់ដំបង និងខេត្តតាកែវ។

    រូបតំណាង

    នៅក្នុងសេចក្តីជូនដំណឹងរបស់ ក្រសួងមុខងារសាធារណៈ បានឱ្យដឹងថា ក្រសួងមុខងារសាធារណៈ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា គណៈកម្មការ នឹងរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យចូលបម្រើការងារនៅគ្រឹះស្ថានបឋមសិក្សា សាធារណៈ ស្ថិតក្នុងភូមិសាស្ត្ររដ្ឋបាលខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តបាត់ដំបង និងខេត្តតាកែវ។

    ១. លក្ខខណ្ឌសម្រាប់ការចូលរួមប្រឡងប្រជែង៖

    – សញ្ញាបត្រកម្រិតបរិញ្ញាបត្រ គ្រប់ជំនាញ

    – មានអាយុចាប់ពី ១៨ឆ្នាំឡើង

    – មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

    ២. វិញ្ញាសាសម្រាប់ការប្រឡងប្រជែង៖

    – គណិតវិទ្យា

    – ភាសាខ្មែរ

    – ចំណេះដឹងទូទៅ និងភាសាអង់គ្លេស

    . រយៈពេល ១ម៉ោង ៣០នាទី

    . រយៈពេល ១ម៉ោង ៣០នាទី

    . រយៈពេល ១ម៉ោង ៣០នាទី

    ដោយគណៈកម្មការរៀបចំការប្រឡងប្រជែង នឹងជូនដំណឹងស្តីពីការដាក់ពាក្យសុំសិទ្ធិប្រឡងប្រជែងតាមប្រព័ន្ធ អនឡាញ ក្នុងសប្តាហ៍ទី១ ខែតុលា ឆ្នាំ២០២៥។ ចំពោះព័ត៌មានលម្អិតអំពីបែបបទ នីតិវិធី និងកាលបរិច្ឆទ ប្រឡងប្រជែង គណៈកម្មការរៀបចំការប្រឡងប្រជែង នឹងជូនដំណឹងនៅពេលក្រោ៕

    ប្រភព៖ ក្រសួងមុខងារសាធារណៈ

    Share This Post: