និសិ្សតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាទរ វត្ថុអនុស្សាវីយ៍ថ្ងៃទទួលសញ្ញាបត្រ ពីវីតាល់
ក្រុមហ៊ុន វីតាល់បានចួលរួម អបអរសាទរការបញ្ចប់ការសិក្សារបស់និស្សិត សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រមាណ ៤០០០នាក់ ដោយផ្តល់ជូននូវវត្ថុអនុស្សាវរីយ៍ ជាវីតាល់ពាក់មួកនិស្សិតបញ្ចប់ការសិក្សាភ្ជាប់ជាមួយនឹង សារអបអរសាទរ យ៉ាង ស្រស់ស្អាត ដល់និស្សិត ក្នុងកម្មវិធីកម្មវិធីទទួសសញ្ញាបត្រថ្នាក់ជាតិ នៅព្រឹកថ្ងៃទី ៣ មិថុនា ឆ្នាំ២០១៩។
និសិ្សតដែលបានទៅចូលរួមកម្មវិធីទទួលសញ្ញាបត្រ ជាង៣០០០នាក់បានសម្តែងភាពភ្ញាក់ផ្អើល និង សប្បាយរីករាយនៅពេលដែលទទួលបាន វត្ថុអនុស្សាវរីយ៍ដែលអត្ថន័យ ផ្តល់ជាអនុស្សាវរីយ៍ដ៏ល្អមួយដល់ពួកគេ។ យុវតីម្នាក់ឈ្មោះ វត្តីដែលទទួលបានដបវីតាល់ពាក់ពូកបញ្ចប់ការសិក្សាបានសរសើរដល់គំនិតច្នៃប្រឌិតរបស់ក្រុមហ៊ុនវីតាល់ ដែលបានច្នៃផលិតផលឲ្យទៅជាគួរឲ្យស្រឡាញ់នឹងមានតម្លៃ ចំពេលវេលាមួយដ៏ល្អសម្រាប់អនុស្សាវរីយ៍មួយដ៏ប្រពៃ។
និស្សិតជាច្រើនបានបង្ហោះរូបភាពវីតាល់ ពាក់មួកនិស្សិតបញ្ចប់ការសិក្សានៅលើបណ្តាញសង្គម ដោយបានបញ្ចេញមតិវិជ្ជមាន និងស្ងើចសរសើរផ្សេងៗគ្នា ព្រមទាំងសារអគុណដល់វីតាល់ដែលបានចែករំលែកក្តីស្រឡាញ់ដល់ពួកគេ។
ក្រុមហ៊ុនវីតាល់ ដែលល្បីល្បាញលើការងារសង្គម យល់ច្បាស់ពីការខិតខំប្រឹងប្រែងរបស់និស្សិត មុននឹងឈានដល់ភាពជោគជ័យនៃការបញ្ចប់ការសិក្សា ទទួលបានសញ្ញាបត្រថ្នាក់ជាតិ ដូច្នេះហើយទើប បានចូលរួមជាមួយរដ្ឋាភិបាលអបអរសាទរដល់និស្សិត ដែលទទួលបានភាពជោគជ័យមួយនេះ ហើយ វីតាល់ ក៏នឹងបន្តកម្មវិធីនេះនៅតាមសាកលវិទ្យាល័យផ្សេងៗទៀតដើម្បីជាការលើកទឹកចិត្តដល់និស្សិតខ្មែរ។








