ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តរតនគិរី ជូនដំណឹងដល់ប្រជាពលរដ្ឋរស់នៅតាមដងទន្លេទាំងអស់ ប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈឱ្យបានខ្ពស់ ខណៈស្ថានភាពកម្ពស់ទឹកទន្លេស្រែពលំផាត់ បន្តកើនឡើងជាលំដាប់

    BY SOMATEY September 25, 2025
    រដ្ឋបាលខេត្តរតនគិរី ជូនដំណឹងដល់ប្រជាពលរដ្ឋរស់នៅតាមដងទន្លេទាំងអស់ ប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈឱ្យបានខ្ពស់ ខណៈស្ថានភាពកម្ពស់ទឹកទន្លេស្រែពលំផាត់ បន្តកើនឡើងជាលំដាប់

    យោងតាមការចុះផ្សាយពី រដ្ឋបាលខេត្តរតនគិរី នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ដោយគិតត្រឹមព្រឹកថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០២៥នេះ ស្ថានភាពកម្ពស់ទឹកទន្លេស្រែពលំផាត់ នៅតែបន្តកើនឡើងជាលំដាប់ដែលបណ្ដាលឲ្យលិចភូមិ និងលំនៅដ្ឋានប្រជាពលរដ្ឋមួយចំនួននៅតាមដងទន្លេ។

    រដ្ឋបាលខេត្តរតនគិរី ក៏ដូចជា អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងគណៈកម្មការគ្រប់គ្រងគ្រោះអន្តរាយខេត្ត បានកំពុងបន្តយកចិត្តទុកដាក់តាមដានយ៉ាងយកចិត្តទុកដាក់ និងជួយសម្រួលជម្លៀសបងប្អូនប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព។

    រដ្ឋបាលខេត្តរតនគិរី បានអំពាវនាវជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេទាំងអស់ សូមធ្វើការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈឱ្យបានខ្ពស់ និងធ្វើការទំនាក់ទំនងមកអាជ្ញាធរមូលដ្ឋានក៏ដូចជាអាជ្ញាធរស្រុក ខេត្ត ក្នុងករណីត្រូវការជំនួយចាំបាច់ណាមួយឬបន្ទាន់ អាជ្ញាធរនឹងជួយសម្របសម្រួលជូនបងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា៕

    ប្រភព៖ រដ្ឋបាលខេត្តរតនគិរី

    Share This Post: