ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលខេត្តពោធិ៍សាត់ អញ្ជើញទទួលសម្ភារយោធា ពីសប្បុរសជនដើម្បីផ្តល់ជូនវីរកងទ័ពកំពុងឈរជើងការពារខ្សែបន្ទាត់ព្រំដែន

    BY Naren September 26, 2025
    អភិបាលខេត្តពោធិ៍សាត់ អញ្ជើញទទួលសម្ភារយោធា ពីសប្បុរសជនដើម្បីផ្តល់ជូនវីរកងទ័ពកំពុងឈរជើងការពារខ្សែបន្ទាត់ព្រំដែន

    ខេត្តពោធិ៍សាត់៖ នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញទទួលសម្ភារយោធាពី ឯកឧត្តម ស៊ុយ សែម, ឯកឧត្តម ទីថា នី, ឯកឧត្តម កែវ វីរៈ និងឯកឧត្តម រ៉ូសហ្វី អ៊ួស្មាន់ ជាអ្នកតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ បានផ្តល់អាវក្រោះចំនួន ១១៩ឈុត មួកសុវត្ថិភាពចំនួន ៦០០មួក ម៉ាស់ការពារផ្សែងពុលចំនួន ៦០០ម៉ាស់ និងកាសការពារសម្លេងចំនួន៦០០កាស ជូនរដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីយកទៅផ្តល់ជូនវីរកងទ័ពដែលកំពុងឈរជើងការពារខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។

    ឯកឧត្តម ខូយ រីដា បានថ្លែងអំណរគុណចំពោះ ឯកឧត្តមតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ ដែលផ្តល់នូវសម្ភារដែលជាតម្រូវការចាំបាច់បំផុតសម្រាប់កងទ័ពជួរនៅមុខស្ថិតក្នុងស្ថានភាពចំពោះមុខនេះ។ ឯកឧត្តម អភិបាលខេត្ត នឹងយកអាវក្រោះព្រមទាំងសម្ភារការពារទាំងនេះទៅប្រគល់ជូនវីរកងទ័ពជួរមុខដោយផ្ទាល់ដៃ៕ ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់

    Share This Post: