ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជំនួបពិភាក្សការងាររវាងឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា និងឯកឧត្តមរដ្ឋមន្រ្តីក្រសួងអេកូឡូស៊ី កិច្ចការពារបរិស្ថាន និងបម្រែបម្រួលអាកាសធាតុអ៊ូសបេគីស្ថាន

    BY Nisaiy KN September 28, 2025
    ជំនួបពិភាក្សការងាររវាងឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា និងឯកឧត្តមរដ្ឋមន្រ្តីក្រសួងអេកូឡូស៊ី កិច្ចការពារបរិស្ថាន និងបម្រែបម្រួលអាកាសធាតុអ៊ូសបេគីស្ថាន

    ទីក្រុងណាហ្គូយ៉ា៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា និងឯកឧត្តមរដ្ឋមន្រ្តីក្រសួងអេកូឡូស៊ី កិច្ចការពារបរិស្ថាន និងបម្រែបម្រួលអាកាសធាតុអ៊ូសបេគីស្ថាន។

    ក្នុងដំណើរទស្សនកិច្ចដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជនកម្ពុជា ចូលរួមពិពរណ៍ទេសចរណ៍អន្តរជាតិជប៉ុន (Tourism EXPO Japan) និងកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្រ្តីទេសចរណ៍លើកទី៨។

    ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានជួបពិភាក្សាការងារថ្នាក់ខ្ពស់ជាមួយឯកឧត្តម Aziz Abdukhakimov រដ្ឋមន្រ្តីក្រសួងអេកូឡូស៊ី កិច្ចការពារបរិស្ថាន និងបម្រែបម្រួលអាកាសធាតុអ៊ូសបេគីស្ថាន លើការបង្កើន កិច្ចសហប្រតិបត្តិក្នុងវិស័យទេសចរណ៍រវាងកម្ពុជា និងអ៊ូសបេគីស្ថាន ដែលត្រូវបានគាំទ្រដោយរដ្ឋាភិបាលនៃប្រទេសទាំងពីរតាមរយៈគម្រោងចុះកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងអ៊ូសបេគីស្ថានស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: