ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះជូនដល់បងប្អូនអតីតយុទ្ធជន និងនិវត្តជន១០០ក្នុងមួយឆ្នំា រយៈពេល៥ឆ្នាំពោលគឺចាប់ពីឆ្នាំ២០២៥រហូតដល់ឆ្នាំ២០៣០
BY SOMATEY
September 29, 2025
សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រកាសថា សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងជួយសាងសង់ផ្ទះសម្រាប់អតីតយុទ្ធជន១០០ខ្នងក្នុង១ឆ្នាំ រយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០២៥-២០៣០។

ថ្លែងនាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា សម្តេចនឹងប្រើពេលវេលាចំនួន ៥ឆ្នាំនេះ ដើម្បីជួយសាងសង់ផ្ទះចំនួន ៥០០ខ្នង សម្រាប់ជូនអតីតយុទ្ធជន ហើយសម្រាប់ឆ្នាំនេះ ក្នុងថ្ងៃនេះ ឫស្អែក សម្តេចនឹងបើកប្រាក់សម្រាប់សាងសង់ផ្ទះសម្រាប់ ១០០ខ្នង ហើយឆ្នាំក្រោយនឹងបន្តបើកប្រាក់សម្រាប់សាងសង់ ១០០ខ្នងទៀត តទៅរហូតដល់គ្រប់ ៥ឆ្នាំ ដល់ឆ្នាំ២០៣០៕
