PR

អ្នកឧកញ៉ា លាង ម៉េង បញ្ជាក់ពីគម្រោងបណ្តាក់ទុនប្រមាណ ២០០ លានដុល្លារ ដើម្បីអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា

BY
Naren
September 29, 2025

(ភ្នំពេញ)៖ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង បានលើកឡើងពីគម្រោងបណ្តាក់ទុនប្រមាណពី ១០០ ទៅ ២០០ លានដុល្លារ ដើម្បីវិនិយោគឱ្យជ្រៅ លើវិស័យកសិកម្ម ជាពិសេសលើការកែច្នៃគ្រាប់ធញ្ញជាតិ ដើម្បីបន្តបង្កើតផលិតផលខ្មែរដែលមានគុណភាពខ្ពស់ ស្របតាមតម្រូវការប្រជាជន និងអាចប្រកួតប្រជែងលើទីផ្សារអន្តរជាតិ បន្ថែមពីលើសកម្មភាពជំរុញកសិផលខ្មែររបស់ ជីប ម៉ុង ស៊ុបភើម៉ាឃីត កន្លងមក។

អ្នកឧកញ៉ា ក៏បានបន្ថែមថា ជីប ម៉ុង នៅតែបន្តបេសកកម្មក្នុងការបណ្តុះបណ្តាលធនធានជំនាន់ក្រោយតាមរយៈការផ្តល់ឱកាសហាត់ការ និងធ្វើការដល់យុវជនដែលកំពុងសិក្សា ឬទើបបញ្ចប់ការសិក្សាប្រមាណជាង ១ ពាន់នាក់ជារៀងរាល់ឆ្នាំ ព្រោះការចុះអនុវត្តផ្ទាល់ នឹងធ្វើឱ្យយើងយល់ពីគន្លឹះ តិចនិកលម្អិតបន្ថែមពីអ្វីដែលសាលាបានបង្រៀន។

អ្នកឧកញ៉ា លាង ម៉េង ដែលជាវាគ្មិន្យកិត្តិយស បានលើកឡើងចំណុចសំខាន់ខាងលើ ក្នុងវេទិកាពិភាក្សាជុំវិញប្រធានបទ «កម្ពុជា៖ ទឹកដីប្រកបដោយសក្តានុពល និងឱកាស»។

ក្រុមហ៊ុនយក្ស ជីប ម៉ុង នៅតែមានវត្តមានយ៉ាងសកម្មក្នុងការចូលរួមលើកស្ទួយផលិតផលក្នុងស្រុក ដោយសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងនាមជាដៃគូឧបត្ថម្ភមួយរូប ដើម្បីរៀបចំពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក» ដែលបានបញ្ចប់ជាស្ថាពរ ក្រោយប្រព្រឹត្តិឡើងរយៈពេល ៣ ថ្ងៃពេញ ចាប់ពីថ្ងៃទី ២៦-២៧-២៨ ខែកញ្ញាកន្លងទៅ។

ក្នុងអំឡុងពេលប្រទេសកំពុងមានសង្គ្រាម ជីប ម៉ុង បានផ្តល់ឱកាសការងារដល់បងប្អូនប្រជាពលករខ្មែរជាង ២ ពាន់នាក់ បន្ថែមពីលើការចូលរួមឧបត្ថម្ភទឹកប្រាក់ជាង ២ លានដុល្លារ និងសម្ភារប្រើប្រាស់ចំបាច់ទៅដល់កងទ័ពជួរមុខ ព្រមទាំងភេសជ្ជៈជាង ៤ ម៉ឺនកេស ដល់បងប្អូនភៀសសឹក ដែលមានវត្តមានលោកអ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា លាង ម៉េង ចុះចែកជូនដោយផ្ទាល់ បង្ហាញច្បាស់ពីស្មារតី «ខ្មែរ ស្រលាញ់ ខ្មែរ ខ្មែរ ជួយ ខ្មែរ»៕

Share This Post: