ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បន្តនាំ​យកស៊ុតទា ត្រីអណ្តែង ផ្ដល់ជូនវីរកងទ័ពប្រចាំការនៅគោលដៅទិស​ខេត្តឧត្តរមានជ័យ

    BY SOMATEY September 30, 2025
    ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បន្តនាំ​យកស៊ុតទា ត្រីអណ្តែង ផ្ដល់ជូនវីរកងទ័ពប្រចាំការនៅគោលដៅទិស​ខេត្តឧត្តរមានជ័យ

    យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តឧត្តរមានជ័យ បានបន្តចុះប្រមូលផលត្រី និងស៊ុតទា ដែល​បាន​ចិញ្ចឹមនៅស្ថានីយ៍កសិកម្មកូនក្រៀល ដើម្បីយកជូនកងទ័ពជួរមុខមាន​ស៊ុតទា​ចំនួន១ ៨០០គ្រាប់ និងត្រីអណ្តែង ១៤០គីឡូក្រាមសម្រាប់ជា​ស្បៀង​បរិភោគ។

    សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមស្មារតី «ខ្មែរតែមួយ» ដែលជាអំណោយរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការនាំយកស្បៀងបរិភោគមកជូនវីរកងទ័ព​ប្រចាំការនៅគោលដៅទិសខេត្តឧត្តរមានជ័យសរុប១៦លើក រួមមាន៖ ស្ពៃក្រញ៉ាញ់ចំនួន ៧ ០០០គីឡូក្រាម ត្រកួន ៦ ៦០០គីឡូក្រាម គោសាច់​៣ក្បាល ស៊ុតទា ៩ ៧០០គ្រាប់ ទំពាំង ២០គីឡូក្រាម និង​ត្រីអណ្ដែង​ចំនួន​៦០៧គីឡូក្រាម៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: