ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចព្រះមហាក្សត្រីសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យដ៏ថ្លៃថ្លាចំនួន២ម៉ឺនដុល្លារ ដល់កាកបាទក្រហមកម្ពុជា ដើម្បីចូលរួមជួយជនរងគ្រោះបណ្តាលមកពីទឹកជំនន់នៅរាជធានី-ខេត្តទូទាំងប្រទេស

    BY SOMATEY October 3, 2025
    សម្តេចព្រះមហាក្សត្រីសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យដ៏ថ្លៃថ្លាចំនួន២ម៉ឺនដុល្លារ ដល់កាកបាទក្រហមកម្ពុជា ដើម្បីចូលរួមជួយជនរងគ្រោះបណ្តាលមកពីទឹកជំនន់នៅរាជធានី-ខេត្តទូទាំងប្រទេស

    យោងតាម ក្រសួងព័ត៌មាន នាថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៥ នេះ​បានឱ្យដឹងថា ថ្មីៗកន្លងមក យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់សម្តេចព្រះមហាក្សត្រី បានអញ្ជើញនាំយកព្រះរាជទ្រព្យដ៏ថ្លៃថ្លាចំនួន 20.000USD (ម្ភៃពាន់ដុល្លារអាម៉េរិក) ដែលជាព្រះរាជូបត្ថម្ភដ៏ឧត្តុងឧត្តមរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនកាកបាទក្រហមកម្ពុជា។

    ព្រះរាជូបត្ថម្ភដ៏ថ្លៃថ្លានេះ សម្តេចមហាមន្ត្រី គុយ សុផល បានយកមកប្រគល់ជូនលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្រាប់ចូលរួមជួយជនរងគ្រោះបណ្តាលមកពីទឹកជំនន់ នៅតាមរាជធានី-ខេត្តទូទាំងព្រះរាជាណាចក្រកម្ពុជា៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: