បុគ្គលិក ជីប ម៉ុង ជិត ១៥០ នាក់ ចូលរួមយុទ្ធនាការ «បរិច្ចាគឈាមសង្គ្រោះជីវិត» ដែលរៀបចំដោយ ជីប ម៉ុង ដើម្បីផ្តល់ក្តីសង្ឃឹមដល់អ្នកដែលត្រូវការឈាម និងទំនុកបម្រុងសម្រាប់វីរៈកងទ័ពកម្ពុជា
(ភ្នំពេញ)៖ ជានិមិត្តសញ្ញានៃសប្បុរសធម៌ក្នុងសង្គម ជីប ម៉ុង បន្តរៀបចំកម្មវិធី បរិច្ចាគឈាម សង្គ្រោះជីវិត ដោយមានការស្ម័គ្រចិត្តចូលរួមពីបុគ្គលិក ជីប ម៉ុង ប្រមាណជិត ១៥០ នាក់ ព្រមទាំងកីឡាករប្រដាល់ ពីសហព័ន្ធក្លិបប្រដាល់ឃីកបុកស៊ីង និងសាធារណជន ដែលបង្ហាញពីឥទ្ធិពលនៃការសាមគ្គីគ្នាតែមួយ ក្នុងការជួយជាជំនួយទ្រទ្រង់ដល់ជីវិតរបស់អ្នកដែលកំពុងត្រូវការឈាមចាំបាច់។

ជីប ម៉ុង បានផ្សារភ្ជាប់ និងបំផុសស្មារតីក្នុងការចូលរួមកិច្ចការសង្គម ដោយសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាមក្នុងយុទ្ធនាការ «បរិច្ចាគឈាម សង្គ្រោះជីវិត» ដើម្បីជំរុញការផ្គត់ផ្គង់ឈាមដល់អ្នកដែលត្រូវការឈាមចាំបាច់ និងត្រៀមសម្រាប់ទំនុកបម្រុងដល់វីវៈកងទ័ពកម្ពុជា នាថ្ងៃទី ០២ តុលា ឆ្នាំ ២០២៥ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ចាប់ពីម៉ោង ៩ ព្រឹក រហូតដល់ម៉ោង ៤:៣០ រសៀល។

ជីប ម៉ុង នៅតែរក្សាគោលជំហរក្នុងការផ្តល់ត្រឡប់ទៅសង្គមវិញ ដោយចូលរួមយ៉ាងសកម្មលើវិស័យជាច្រើនរួមមាន៖ ការឧបត្ថម្ភជូនវីរៈកងទ័ពកម្ពុជា, មូលនិធីគន្ធបុប្ជាកម្ពុជា, កាកបាទក្រហមកម្ពុជា, និងសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាដើម។ ជីប ម៉ុង លើកទឹកចិត្តឱ្យសាធារណជនទាំងអស់ បន្តស្មគ្រ័ចិត្តបរិច្ចាគឈាម ដើម្បីចូលរួមចំណែកក្នុងបេសកកម្មសង្រ្គោះជីវិតអ្នកដែលត្រូវការជំនួយបំផុត។

មួយថ្ងៃជាមួយ ជីប ម៉ុង រួមគ្នាបរិច្ចាគឈាមដើម្បីមនុស្សធម៌!



