ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    SAMSUNG កំពុងសិក្សាស្រាវជ្រាវលើប្រព័ន្ធ 6G

    BY Khmernote Media June 6, 2019
    SAMSUNG កំពុងសិក្សាស្រាវជ្រាវលើប្រព័ន្ធ 6G

    ទោះបីជាប្រព័ន្ធ 5G មាននៅតែតំបន់មួយចំនួនតូចលើពិភពលោកក៏ដោយ តែវាមិនចោទជាបញ្ហាឡើយសម្រាប់ Samsung ក្នុងការស្រាវជ្រាវលើប្រព័ន្ធបណ្តាញទូរស័ព្ទចល័តជំនាន់ទី៦ 6G នោះឡើយ។ កាលពីថ្ងៃអង្គារកន្លងទៅនេះ Samsung បានប្រកាសថាខ្លួននឹងពង្រីកក្រុមស្រាវជ្រាវលើប្រព័ន្ធបណ្តាញទូរស័ព្ទចល័តរបស់ខ្លួនបន្ទាប់ពីដាក់អោយប្រើប្រាស់ប្រព័ន្ធ 5G បានជោគជ័យ។

    វាជាផ្នែកមួយនៃ មជ្ឈមណ្ឌលស្រាវជ្រាវទំនាក់ទំនងកម្រិតខ្ពស់ (Advanced Communications Research Center) ក្រោមការគ្រប់គ្រងរបស់ Samsung ដែលដំណើរក្នុងមជ្ឈមណ្ឌលស្រាវជ្រាវ R&D មានទីតាំងក្នុងទីក្រុងសេអ៊ូល។

    ក្រៅពីការសិក្សាស្រាវជ្រាវលើប្រព័ន្ធ 6G Samsung ក៏កំពុងសិក្សាលើបច្ចេកវិទ្យា AI និង Robot ផងដែរ។ មួយវិញទៀតសម្រាប់ការសិក្សាលើ 6G នេះគឺវានៅពេលវេលាវែងឆ្ងាយមែនទែនព្រោះ 5G ពេលនេះគឺត្រូវការពេលយ៉ាងតិច ២ទៅ ៣ឆ្នាំទៀតទើបអាចដំណើរការបានជំុវិញពិភពលោកបាន៕

    ប្រភព៖ GSM
    អត្ថបទ៖ សំរិទ្ធ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay