ខ្មែរណូត

ស្វែងរក

  • PR

    Phillip Bank ទទួលបាន Best Digital Transformation Initiative in Banking Award សក្ខីកម្មនៃភាពជាអ្នកដឹកនាំក្នុងវិស័យឌីជីថល

    BY Liny01 October 6, 2025
    Phillip Bank ទទួលបាន Best Digital Transformation Initiative in Banking Award សក្ខីកម្មនៃភាពជាអ្នកដឹកនាំក្នុងវិស័យឌីជីថល

    បរិបទនៃការធ្វើអាជីវកម្មរបស់ប្រទេសកម្ពុជា មានភាពខុសប្លែកទៅនឹងបណ្តាប្រទេសផ្សេងទៀត ដោយប្រជាជនមានភាពពេញនិយមទៅនឹងការទូទាត់សាច់ប្រាក់តាមរយៈការស្កេន QR កូដ នៅក្នុងទូរស័ព្ទស្មាតហ្វូន។ ដោយមើលឃើញទៅលើភាពពេញនិយមនេះ Phillip Bank បានបង្កើតកម្មវិធី ឌីជីថលជាច្រើនរបស់ខ្លួន ជាមួយនឹងភាពបត់បែន ការផ្លាស់ប្តូរទៅតាមតម្រូវការ និងឆាប់រហ័ស ដើម្បីបំពេញទៅតាមកំនើននៃតម្រូវការរបស់អតិថិជន។

    ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ធនាគារបាននាំមកនូវគំនិតផ្តួចផ្តើមថ្មីៗដូចជា៖
    • នៅឆ្នាំ 2023 កម្មវិធី Phillip Mobile ត្រូវបានរចនាឡើងជាថ្មីជាមួយនឹងការបន្ថែមនូវមុខងារមួយចំនួនដើម្បីពង្រឹងបន្ថែមសុវត្ថិភាព និងភាពងាយស្រួលដល់អតិថិជន
    • នៅឆ្នាំ 2025 ធនាគារបានដាក់ចេញនូវរូបរាងថ្មីនៃសេវាកម្ម Phillip Business បន្ទាប់ពីបានកែតម្រូវនូវចំណុចខ្វះខាតមួយចំនួន ដោយយោងតាមការផ្តល់យោបល់របស់អតិថិជនអស់រយៈពេលជាងពីរឆ្នាំមកនេះ ដើម្បីស្របទៅតាមតម្រូវការនៃគ្រប់ប្រភេទអាជីវកម្មទាំងអស់ ចាប់ពីសហគ្រាសធុនតូច និងមធ្យម ដែលគ្រប់គ្រងបែបលក្ខណៈគ្រួសារ រហូតដល់សាជីវកម្មពហុជាតិ។
    • ការផ្តល់នូវដំណោះស្រាយធានារ៉ាប់រង Bancassurance តាមទូរស័ព្ទឌីជីថលពេញលេញ នៅក្នុងប្រទេសកម្ពុជា ដោយរួមបញ្ចូលជាមួយក្រុមហ៊ុន Phillip General Insurance និង Phillip LifeAssurance ដើម្បីផ្តល់នូវរាល់សេវាកម្មធានារ៉ាប់រង ចាប់ពីការទូទាត់រហូតដល់ការធានាទិញមូលបត្រ និងការចេញគោលនយោបាយផ្សេងៗដោយធ្វើតាមប្រព័ន្ធ អ៊ីនធឺណិតទាំងស្រុង។
    • សហការដឹកនាំការបើកដំណើរការបណ្តាញ ATM របស់ធនាគារដែលដំណើរការដោយ KHQR ពង្រីកលទ្ធភាពប្រើប្រាស់របស់អតិថិជនទូទាំងប្រទេស។

    លោក ចាន់ ម៉ាច អគ្គនាយក Phillip Bank មានប្រសាសន៍ថា៖ “យើងមានកិត្តិយសក្នុងការទទួលបានពានរង្វាន់ Best Digital Transformation Initiative in Banking Award ពី International Finance ។ សមិទ្ធិផលបាននេះ ឆ្លុះបញ្ចាំងពីតម្លៃស្នូលរបស់យើងដែលយល់ថាការផ្លាស់ប្តូរថ្មីៗនៃវិស័យឌីជីថលត្រូវតែរួមបញ្ចូលការច្នៃប្រឌិតដ៏ទំនើបជាមួយនឹងការយកចិត្តទុកដាក់លើអតិថិជន។ មិនថាតាមរយៈកម្មវិធីធនាគារចល័ត Phillip Mobile សេវាកម្ម Phillip Business ឬដំណោះស្រាយ Bancassurance របស់យើងទេ យើងនៅតែបន្តប្តេជ្ញាចិត្តក្នុងការធ្វើឱ្យប្រតិបត្តិការធនាគាររបស់អតិថិជនកាន់តែងាយស្រួល និងឆ្លាតវៃ ។”

    ការផ្តល់ភាពងាយស្រួលទៅដល់អតិថិជនជាមួយនឹងការច្នៃប្រឌិត

    យុទ្ធសាស្រ្តឌីជីថលរបស់ Phillip Bank ត្រូវបានរៀបចំឡើងដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនផ្សេងៗ នៅក្នុងទីផ្សារប្រទេសកម្ពុជា ដោយផ្តោតលើល្បឿន ភាពរហ័សរហួន និងអតិថិជន។ ដោយផ្តោតទៅលើល្បឿន និងភាពល្អឥតខ្ចោះ ធនាគារនៅតែបន្តណែនាំដំណោះស្រាយដែលបង្កើនភាពងាយស្រួល ពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងលើកកម្ពស់ការអនុម័តឌីជីថលទូទាំងប្រទេស។

    ការប្តេជ្ញាចិត្តចំពោះការរីកចម្រើន និងទំនុកចិត្ត

    អំឡុងពេល Phillip Bank កំពុងបន្តដំណើរនៃការអភិវឌ្ឍន៍ឌីជីថលរបស់ខ្លួន យើងនៅតែប្រកាន់ភ្ជាប់ចក្ខុវិស័យរបស់យើងជានិច្ចក្នុងការរួមបញ្ចូលគ្នានូវស្តង់ដារអន្តរជាតិជាមួយនឹងតម្រូវការក្នុងស្រុក ដោយធានាថាអតិថិជនរីករាយនឹងការច្នៃប្រឌិតថ្មីតាមស្តង់ដារពិភពលោក។ តាមរយៈការបង្កើតនូវដំណោះស្រាយហិរញ្ញវត្ថុដែលត្រៀមរួចជាស្រេចសម្រាប់ពេលអនាគត Phillip Bank មានគោលបំណងក្លាយជាដៃគូដ៏គួរឱ្យទុកចិត្តក្នុង ដំណើរហិរញ្ញវត្ថុទាំងបុគ្គល ក្រុមគ្រួសារ និងអាជីវកម្មនៅទូទាំងប្រទេសកម្ពុជា។

    អំពី Phillip Bank

    Phillip Bank ជាសមាជិករបស់ PhillipCapital Group ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសសឹង្ហបុរី និងត្រូវបានបង្កើតឡើងតាំងពីឆ្នាំ 1975។ Phillip Bank ផ្តល់ជូនសេវាកម្ម និងផលិតផលហិរញ្ញវត្ថុដ៏សំបូរបែប តាមតម្រូវការរបស់សាជីវកម្មធំៗ សហគ្រាសខា្នតតូច និងមធ្យម និងបុគ្គល ក៏ដូចជាការបើកដំណើរការនៅ 15 ប្រទេសផ្សេងទៀត។ Phillip Bank គឺជាធនាគារពាណិជ្ជរបស់សិង្ហបុរីតែមួយគត់ និងជាធនាគារពាណិជ្ជខ្នាតមធ្យមមួយនៅក្នុងប្រទេសកម្ពុជា ដែលមានច្រើនជាង 70សាខា ទូទាំងប្រទេស៕

    Share This Post: