ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សត្វព្រៃកម្រជាច្រើនប្រភេទ ត្រូវបានរកឃើញនៅតំបន់ព្រៃ និងតំបន់ទំនាបលិចទឹក ក្នុងភូមិសាស្រ្តខេត្តក្រចេះ និងស្ទឹងត្រែង

    BY soknita October 8, 2025
    សត្វព្រៃកម្រជាច្រើនប្រភេទ ត្រូវបានរកឃើញនៅតំបន់ព្រៃ និងតំបន់ទំនាបលិចទឹក ក្នុងភូមិសាស្រ្តខេត្តក្រចេះ និងស្ទឹងត្រែង

    តាមការចុះផ្សាយពី ក្រសួងបរិស្ថាន បានបញ្ជាក់ថា កាលពីខែកញ្ញា ឆ្នាំ ២០២៥ កន្លងមកទទៅ ដោយ ក្រុមស្រាវជ្រាវជីវៈចម្រុះរបស់ WWF-កម្ពុជា បានរកឃើញសត្វព្រៃកម្រជាច្រើនប្រភេទ នៅតំបន់ព្រៃ រហូតដល់តំបន់ទំនាបលិចទឹក ជាពិសេសនៅក្នុងភូមិសាស្រ្តខេត្តក្រចេះ និងស្ទឹងត្រែងកាល។

    ក្រសួងបរិស្ថានបញ្ជាក់បន្ថែម ថា សត្វព្រៃកម្រជាច្រើនប្រភេទ ត្រូវបានធ្វើការសិក្សាស្រាវជ្រាវ ដោយធ្វើកំណត់ត្រាចាប់ពីតំបន់ព្រៃរហូតដល់តំបន់ទំនាបលិចទឹក ក្នុងភូមិសាស្រ្តខេត្តក្រចេះ និងស្ទឹងត្រែង កាលពីខែកញ្ញា ឆ្នាំ ២០២៥ កន្លងមកទៅ។

    ជាក់ស្តែងលទ្ធផលទទួលបានក្នុងនេះមានដូចជា សត្វត្រយងចង្កំកស ចំនួន ២៩៨ ត្រូវបានកត់ត្រាឃើញនៅទ្រនំចំនួន ២០ (១៩ សំបុកកំពុងវត្តមានសត្វ) ចន្លោះពីថ្ងៃទី១២ ដល់ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៥។

    ដោយឡែកសំបុកសត្វត្រដក់តូចចំនួន ១៤ ត្រូវបានកត់ត្រា នៅភូមិអូរកក់ និងភូមស្រែឈូក ខេត្តក្រចេះចន្លោះពីថ្ងៃទី១៨ ដល់ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៥ កន្លងទៅ៕

    ប្រភព៖ Ministry of Environment

    Share This Post: