ខ្មែរណូត

ស្វែងរក

  • PR

    លេចមុខ បុរសឯកវាយនភណ្ឌ នៅលើបដាផ្សព្វផ្សាយទ្រូម៉ាន់នី

    BY Khmernote Media June 6, 2019
    លេចមុខ បុរសឯកវាយនភណ្ឌ នៅលើបដាផ្សព្វផ្សាយទ្រូម៉ាន់នី

    ភ្នំពេញ៖ លោក លឿង វិសាល ដែលជាម្ចាស់ជ័យលាភីលេខមួយ នៅក្នងកម្មវីធីប្រកួត សម្រស់ឯកវាយនភណ្ឌកាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ ដែលរយៈពេលកន្លងទៅមួយខែនេះ មហាជនបានឃើញរូបលោក នៅលើខិត្តប័ណ្ណ ក៏ដូចជា បដាផ្សព្វផ្សាយជាច្រើនទៀត។

    បុរសឯកនេះ បានប្រាប់ឲ្យដឹងថា៖ «តាំងពីគាត់ទទួលបានជ័យលាភីលេខមួយមក ពុំទាន់មានក្រុមហ៊ុនណាទាក់ទងមកខ្ញុំ ដើម្បីផ្សព្វផ្សាយនោះទេ មានតែក្រុមហ៊ុនទ្រូម៉ាន់នីមួយនោះទេដែលបានឧបត្ថម្ភប្រាក់ចំនួន 2 លានរៀល សម្រាប់ម្ចាស់ជ័យលាភី ហើយក៏ជាក្រុមហ៊ុនដំបូងដែលបានផ្តល់ឱកាស ក៏ដូចជាអនាគតថ្មីឲ្យខ្ញុំក្លាយជាអ្នកផ្សព្វផ្សាយនូវកម្មវិធីរបស់ក្រុមហ៊ុនទ្រូម៉ាន់នី គឺប្រមូសិនថ្មី ផ្ញើលុយ ឈ្នះលុយ ។

    លោក កូ ប៊ុនសុង នាយកផ្នែកលក់ នៃក្រុមហ៊ុនទ្រូម៉ាន់នី បានបញ្ចាក់ឲ្យដឹងថា៖ កម្មវិធីចែកលុយសុទ្ធជូនអតិថិជននេះ មានទឹកប្រាក់រហូតទៅដល់ 1,000 លានរៀល ចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩តទៅ ការផ្តល់ជូននេះគឺសម្រាប់អតិថិជនដែលតែងតែផ្ញើលុយនៅតាមបណ្តាភ្នាក់ងារច្រើនជាងគេទូទាំងប្រទេស អាចមានឱកាសឈ្នះលុយសុទ្ធភ្លាមៗ កាន់តែពិសេសអតិថិជនអាចដកប្រាក់បានភ្លែតពីក្រុមហ៊ុនទ្រូម៉ាន់នីជាមួយភ្នាក់ងារផ្ទាល់តែម្តង។

    អតិថិជនទាំងអស់ កុំភ្លេចពិនិត្យចំនួនទឹកប្រាក់ និងលេខកូដដែលឈ្នះ នៅលើវិក្កយបត្រផ្ញើប្រាក់។ សម្រាប់ព័ត៌មានបន្ថែមពីប្រូមូសិនថ្មីនេះ អាចទាក់ទងទៅកាន់លេខទូរសព្ទក្រុមហ៊ុនទ្រូម៉ាន់នី 023 999 639 ឬចូលទៅកាន់ហ្វេសប៊ុក TrueMoney Cambodia។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay