ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    ហ៊ានជះលុយទិញអត់ បើ Galaxy Note 10 មានរូបរាងបែបនេះ?

    BY Khmernote Media June 6, 2019
    ហ៊ានជះលុយទិញអត់ បើ Galaxy Note 10 មានរូបរាងបែបនេះ?

    Galaxy Note 10 របស់ក្រុមហ៊ុន Samsung នឹងបង្ហាញខ្លួននៅប៉ុន្មានខែខាងមុខនេះ ប៉ុន្តែថ្មីៗនេះស្រាប់តែលេចធ្លាយរូបរាងរបស់ Galaxy Note 10 ដែលខុសប្លែកជាឆ្នាំមុនៗតែម្តង។ តាមរូបភាពនោះបានបង្ហាញថា Note 10 ក្នុងឆ្នាំនេះ នៅតែរក្សារចនាបទជ្រុងៗដដែល ប៉ុន្តែលើកនេះហាក់មានលក្ខណៈជ្រុងខ្លាំងជាងម៉ូដែលមុនៗ ហើយអេក្រង់វិញ Note 10 បានប្រើប្រាស់អេក្រង់ប្រភេទ Infinity O ដែលមានផ្ទៃលាតពេញអេក្រង់គ្រប់គែម ដោយគ្រាន់តែចោះប្រហោងតូចមួយសម្រាប់បំពាក់កាមេរ៉ាមុខតែប៉ុណ្ណោះ។ Galaxy Note 10 មានទំហំអេក្រង់ 6.3 អ៉ីញ ប្រភេទអេក្រង់កោង AMOLED និងបំពាក់បច្ចេកវិទ្យាស្កែនក្រយ៉ៅដៃក្នុងអេក្រង់ផងដែរ។

    ចំណែកឯផ្នែកខាងក្រោយវិញ មានបំពាក់កាមេរ៉ា៣គ្រាប់ ដែលលើកនេះមិនមែនតម្រៀបផ្តេកដូច Galaxy S10 ឡើយ ដោយលើកនេះរៀបជាបញ្ឈរវិញ។ រីឯសមត្ថភាពចាប់យករូបភាពវិញ គឺ Note 10 ស្រដៀងគ្នានឹង S10 ដែរ ដែលមានកាមេរ៉ាទំហំ 12MP សម្រាប់ថតប្លង់ធម្មតា, 12MP សម្រាប់ថត zoom ចូលក្នុង 2x និង 16MP សម្រាប់ថតប្លង់ super-wide-angle។

    ខាងក្រោមនេះ គឺជារូបរាង Galaxy Note 10 ដែលលេចធ្លាយនៅលើអិនធើណេត ប៉ុន្តែទោះបីជាយ៉ាងណា ក្រុមហ៊ុន Samsung មិនទាន់បញ្ជាក់ផ្លូវការណាមួយពី Galaxy Note 10 ឡើយ៕

    អត្ថបទ៖ ឌី
    ប្រភព៖ phonearena

    Share This Post:
    MPO4D jitutoto mpo4d Mpoplay