ក្រុមហ៊ុន OCIC គ្រោងចំណាយទុនវិនិយោគសរុបចំនួន ១០០លានដុល្លារអាមេរិក ជីកព្រែកប្រវែង១០គីឡូម៉ែត្រ តភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិតេជោទៅកាន់ទន្លេបាសាក់ និងព្រែកជីកហ្វូណនតេជោ
យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានថ្លែងថា ក្រុមហ៊ុន OCIC មានផែនការសាងសង់ផ្លូវទឹកដឹកជញ្ជូនថ្មីប្រវែង ១០គីឡូម៉ែត្រ ដែលគ្រោងចំណាយទុនវិនិយោគសរុបចំនួន ១00លានដុល្លារអាមេរិក សម្រាប់ធ្វើការតភ្ជាប់ពីបឹងជើងលោងក្បែរ ដែលនៅប៉ែកខាងត្បូងនៃ អាកាសយានដ្ឋានអន្តរជាតិតេជោ ទៅភ្ជាប់នឹងទន្លេបាសាក់។

ការកូសបញ្ជាក់របស់លោកអ្នកឧញ៉ា បានធ្វើ់ឡើងក្នុងពិធីបើកសម្ពោធជាផ្លូវការនៃអាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ ពី២០២៥នេះ។
តាមលោកអ្នកឧកញ៉ា ពុង ឃាវសែ គម្រោងនេះ ក៏នឹងភ្ជាប់ទៅនឹង ព្រែកជីកហ្វូណនតេជោ រហូតដល់ក្រុងកែប ដែលជាច្រកសមុទ្ររបស់ប្រទេសកម្ពុជា ដើម្បីឲ្យតំបន់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្លាយទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក៕



ប្រភព៖ ក្រសួងព័ត៌មាន