ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបងបង្កើនការត្រួតពិនិត្យវត្តមានជនបរទេស នៅតាមសណ្ឋាគារ ក្នុងភូមិសាស្រ្ត

    BY SOMATEY October 20, 2025
    ខេត្តបាត់ដំបងបង្កើនការត្រួតពិនិត្យវត្តមានជនបរទេស នៅតាមសណ្ឋាគារ ក្នុងភូមិសាស្រ្ត

    យោងតាម ក្រសួងព័ត៌មាន នាថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា កិច្ចប្រជុំផ្សព្វផ្សាយ និងណែនាំអំពីនិយាមប្រតិបត្តិ សម្រាប់អនុវត្តក្នុងការត្រួតពិនិត្យវត្តមានជនបរទេស នៅតាមសណ្ឋាគារ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ត្រូវបានរៀបចំឡើង នៅសាលប្រជុំសាលាខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ណុប នរិន្ទ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក ធូ ភា អភិបាលរងខេត្តបាត់ដំបង លោកស្នងការរងនៃស្នងការនគរបាលខេត្ត និងលោកប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកប្រធានមន្ទីរទេសចរណ៍ខេត្ត ព្រមទាំងមេប៉ុស្តិ៍នគរបាលមកពីបណ្តាឃុំសង្កាត់ជាច្រើនរូបទៀត។

    ឯកឧត្តម ណុប នរិន្ទ បានមានប្រសាសន៍បើកកិច្ចប្រជុំដោយបញ្ជាក់ថា កិច្ចប្រជុំនាថ្ងៃនេះ គឺចង់ឱ្យអភិបាលរងខេត្តទទួលបន្ទុកអន្តោប្រវេសន៍ លោកស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្ត ទទួលផែនអន្តោប្រវេសន៍ និងលោកប្រធានការិយាល័យគ្រប់គ្រងជនបរទេស នៃស្នងការដ្ឋាននគរបាលខេត្ត លោកប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត លោកប្រធានមន្ទីរទេសចរណ៍ខេត្ត ក៏ដូចជារដ្ឋបាលក្រុងស្រុកនៃខេត្តបាត់ដំបង ព្រមទាំងមេប៉ុស្តិ៍ដែលស្ថិតនៅក្នុងខេត្តបាត់ដំបង ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ និងណែនាំអំពីនិយាមប្រតិបត្តិ សម្រាប់អនុវត្តក្នុងការត្រួតពិនិត្យវត្តមានជនបរទេស នៅតាមសណ្ឋាគារ ជាផ្ទះសំណាក់ ជាពិសេសផ្ទះជួល ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ធ្វើយ៉ាងណាគ្រប់គ្រងឱ្យបាននូវវត្តមានជនបរទេស និងពិនិត្យតាមដានបទល្មើសតាមប្រព័ន្ធអនឡាញ កុំឱ្យកើតមាននៅក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។

    លោក ធូ ភា បានបញ្ជាក់ថា នឹងសហការគ្នាចុះទៅអនុវត្តការងារ នៅតាមសណ្ឋាគារ ជាផ្ទះសំណាក់ ជាពិសេសផ្ទះជួល ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ដោយធ្វើការស្រង់នូវស្ថិតិវត្តមានជនបរទេសនៅខេត្តបាត់ដំបង ធ្វើយ៉ាងណាទប់ស្កាត់នូវបទល្មើសតាមប្រព័ន្ធអនឡាញកុំឱ្យកើតមាននៅខេត្ត ធានាបាននូវសណ្តាប់ធ្នាប់សាធារណៈ សន្តិសុខសង្គមជូនប្រជាពលរដ្ឋ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: