ឯកឧត្ដម ខៀវ កាញារីទ្ធ អញ្ជើញជាអធិបតីពិធីប្រគល់ព្រះរាជក្រឹត្យផ្ដល់សញ្ជាតិខ្មែរ ជូនជនជាតិអាល្លឺម៉ង់ ដែលរស់នៅកម្ពុជា៣១ឆ្នាំ
ខេត្តកែប៖ នាព្រឹកថ្ងៃអង្គារ១៤រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥
លោក ក្លែន ន័បឺត ហាន់(KLEIN NORBERT HANS) ជនជាតិអាល្លឺម៉ង់ សញ្ជាតិអាល្លឺម៉ង់ កេីតនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ១៩៣៤ ទីក្រុង NOVIVRBAS សាធារណរដ្ឋស៊ែបី ត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ ផ្ដល់សញ្ជាតិខ្មែរ តាមសេចក្ដីក្រាបបង្គំទូលថ្វាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីរូបលោកបានកសាងស្នាដៃជាច្រេីនជួយរាជរដ្ឋាភិបាលកម្ពុជា និងសង្គមជាតិកម្ពុជា អស់ជាច្រើនឆ្នាំកន្លងមកនេះ។

ពិធីប្រគល់ព្រះរាជក្រឹត្យផ្ដល់សញ្ជាតិខ្មែរ ខាងលេីប្រព្រឹត្តឡេីងនៅសាលាខេត្តកែប នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណ:អភិបាលខេត្តកែប រួមជាមួយប្រតិភូអមដំណេីរ និងថ្នាក់ដឹកនាំខេត្តជាច្រេីនរូបផងដែរ។
សូមជម្រាបផងដែរថាលោក ក្លែន ន័បឺត ហាន់(KLEIN NORBERT HANS) បច្ចុប្បន្នលោកកំពុងរស់នៅភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អេីរ ខេត្តកែប និងជាម្ចាស់ចំការម្រេចកំពត(GI) មួយកន្លែងផងដែរ៕








ប្រភព៖ មន្ទីរព័ត៌មានខេត្តកែប