ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ទូតអាល្លឺម៉ង់៖ ស្វាយចន្ទី និងម្រេច គឺជានិមិត្តសញ្ញានៃមរតកខ្មែរ នឹងក្លាយជាម៉ាកសញ្ញានៃគុណភាពនៅទូទាំងពិភពលោក

    BY SOMATEY October 24, 2025
    ទូតអាល្លឺម៉ង់៖ ស្វាយចន្ទី និងម្រេច គឺជានិមិត្តសញ្ញានៃមរតកខ្មែរ នឹងក្លាយជាម៉ាកសញ្ញានៃគុណភាពនៅទូទាំងពិភពលោក

    យោងតាម​ ក្រសួងព័ត៍មាន កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា «ស្វាយចន្ទី និងម្រេចមិនមែនគ្រាន់តែជាផលិតផលនោះទេ! វាក៏ជានិមិត្តសញ្ញានៃមរតកកម្ពុជា និងកិច្ចខំប្រឹងប្រែងរបស់ប្រជាកសិករ។

    នៅពេលដែលនរណាម្នាក់ទិញគ្រាប់ស្វាយចន្ទី ឬម្រេច ដែលមានភ្ជាប់ជាមួយនឹងស្លាកថា “ផលិតនៅកម្ពុជា” នៅទីក្រុងប៊ែរឡាំង ប៉ារីស ឬទីក្រុងប្រ៊ុចសែល ខ្ញុំសង្ឃឹមថាពួកគេក៏ឃើញថាផលិតផលទាំងអស់នេះ គឺជានិមិត្តសញ្ញានៃគុណភាព មោទនភាព និងចីរភាព។

    ប្រទេសអាល្លឺម៉ង់មានមោទនភាព ដែលបានចូលរួមជាមួយកម្ពុជា និងសហភាពអឺរ៉ុបក្នុងការពង្រឹងតម្លៃខ្សែសង្វាក់ផលិតកម្ម លើកកម្ពស់ចីរភាព និងធ្វើឱ្យម៉ាក «ផលិតនៅកម្ពុជា» ក្លាយជាម៉ាកសញ្ញានៃគុណភាពនៅទូទាំងពិភពលោក»។ —ប្រសាសន៍ ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ក្នុងវេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជាឆ្នាំ២០២៥

    ប្រភព៖ ក្រសួងព័ត៍មាន

    Share This Post: