ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងរៀបចំកម្មវិធីជិះ ទូកកម្សាន្ត កម្មវិធីប្រណាំងទូកមិត្តភាព

    BY SOMATEY October 24, 2025
    រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងរៀបចំកម្មវិធីជិះ ទូកកម្សាន្ត កម្មវិធីប្រណាំងទូកមិត្តភាព

    យោងតាម ​ រដ្ឋបាលខេត្តសៀមរាប នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងរៀបចំកម្មវិធីជិះ ទូកកម្សាន្ត កម្មវិធីប្រណាំងទូកមិត្តភាពសៀមរាបផ្ទះខ្ញុំ។

    ក្នុងនោះមានដូចជា កម្មវិធីប្រគុំតន្ត្រីស្គរដៃ កម្មវិធីស្តង់ពិព័រណ៍ កម្មវិធីប្រដាល់គុន ខ្មែរ ល្ខោនបាសាក់ និងកម្មវិធីកម្សាន្តផ្សេងៗជាច្រើនទៀត នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃអង្គារ ១៤កើត ដល់ថ្ងៃព្រហស្បតិ៍ ១រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប។

    ការរៀបចំព្រឹត្តិការណ៍នេះ ក្នុងគោលបំណងជំរុញដល់វិស័យទេសចរណ៍ ក្នុងខេត្តឱ្យកាន់តែមានភាពរីកចម្រើន ក៏ដូចជាចូលរួមក្នុងការស្តារ និងលើកស្ទួយសេដ្ឋកិច្ចខេត្តតាមរយៈ ការគាំទ្រ ផលិតខ្មែរ ដែលធ្វើឡើងដោយស្នាដៃកូនខ្មែរ ដោយអនុវត្តតាមពាក្យស្លោក “ភូមិមួយផលិតផលមួយ”៕

    ប្រភព៖ ​ រដ្ឋបាលខេត្តសៀមរាប

    Share This Post: