ព័ត៌មានជាតិ
សម្តេចបវរធិបតីហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការ រៀបចំដោយ ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងលោកជំទាវបណ្ឌិត
BY SOMATEY
October 28, 2025
យោងតាម ក្រសួងព័ត៍មាន កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា ទីក្រុងគូឡាឡាំពួ នៅល្ងាចថ្ងៃចន្ទ ទី២៧ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការ រៀបចំដោយ ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងលោកជំទាវបណ្ឌិត ដាតុ ស៊េរី វ៉ាន់ អាស៊ី សា វ៉ាន់ អ៊ីស្មាអែល ទទួលស្វាគមន៍ដល់ថ្នាក់ដឹកនាំនៃបណ្តាប្រទេសដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

