Google ចង់ជួយ Huawei ដោយគ្មានការអនុញ្ញាតពីរដ្ឋាភិបាលអាមេរិក
ក្រុមហ៊ុន Google បានព្រមានថា ប្រសិនបើរដ្ឋបាលអាមេរិកនៅតែបន្តធ្វើការហាមឃាត់លើផលិតផល Huawei វានឹងជំរុញឲ្យមានការប៉ះពាល់ដល់សន្តិសុខជាតិជាមិនខាន។ នាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុន Google ជាច្រើនរូបក៏បានស្នើឲ្យមន្ត្រីអាមេរិកជួយសម្របសម្រួលលើកលែងការហាមឃាត់នេះដោយគ្មានការអនុម័តពីរដ្ឋាភិបាលអាមេរិកផងដែរ។ តាមការលើកឡើងរបស់ក្រុមហ៊ុន Google បានព្រមានថា ការហាមឃាត់នេះគឺបានដាក់សម្ពាធដល់ក្រុមហ៊ុនបច្ចេកវិទ្យាចិនយ៉ាងខ្លាំងក្នុងរយៈពេលខ្លី ដែលសម្ពាធនេះនឹងជំរុញឲ្យ Huawei ខិតខំបង្កើតប្រព័ន្ធប្រតិបត្តិការណ៍ផ្ទាល់ខ្លួនដើម្បីប្រជែងនឹងក្រុមហ៊ុនអាមេរិក ហើយក្នុងរយៈពេលវែងទៅមុខនៅពេលដែល Huawei មានប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួនវាអាចនឹងមានឥទ្ធិពលលុបលើក្រុមហ៊ុនអាមេរិក ដូចជាក្រុមហ៊ុន Google ជាដើម។
ក្រុមហ៊ុន Google បានបន្តថា បច្ចុប្បន្នមានអ្នកប្រើប្រាស់ទូរស័ព្ទ Huawei រាប់លានគ្រឿងនៅជុំវិញពិភពលោក រួមទាំងនៅក្នុងសហរដ្ឋអាមេរិកផងដែរ ដូចនេះប្រសិនបើនៅពេល Huawei មានប្រតិបត្តិការណ៍ផ្ទាល់ខ្លួន ពួកគេនឹងឈប់ប្រើប្រព័ន្ធប្រតិបត្តិការណ៍របស់ Google ដែលធ្វើឲ្យឥទ្ធិពលរបស់ Google ត្រូវចុះខ្សោយ ហើយគេរំពឹងថា ប្រព័ន្ធប្រតិបត្តិការណ៍ថ្មីរបស់ Huawei នោះនឹងប្រឈមនឹងការ Hack នៅពេលវាដំណើរការក្នុងដំណាក់កាលដំបូង ហើយការ Hack នោះ ក៏អាចប៉ះពាល់ដល់សន្តិសុខជាតិអាមេរិកផងដែរ៕

អត្ថបទ៖ភក្តី
ប្រភព៖huaweicentral