ខ្មែរណូត

ស្វែងរក

  • PR

    ROYAL ENFIELD អបអរខួប 125 ឆ្នាំនៃ Pure Motorcycling នៅឯ EICMA 2025 ដាក់បង្ហាញម៉ូតូស៊េរីថ្មីៗទំនើបៗសុទ្ធតែ limited-edition

    BY Liny01 November 10, 2025
    ROYAL ENFIELD អបអរខួប 125 ឆ្នាំនៃ Pure Motorcycling នៅឯ EICMA 2025 ដាក់បង្ហាញម៉ូតូស៊េរីថ្មីៗទំនើបៗសុទ្ធតែ limited-edition

    (ទីក្រុងមីឡាន ថ្ងៃទី 4 ខែវិច្ឆិកា ឆ្នាំ 2025)៖ Royal Enfield ដែលជាម៉ាកយីហោម៉ូតូចំណាស់ជាងគេបំផុតរបស់ពិភពលោក បានបង្កើតភាពលេចធ្លោជាថ្មីម្ដងទៀតនៅព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងវិស័យម៉ូតូដ៏ល្បីល្បាញរបស់ខ្លួន ក្នុងឱកាសប្រារព្ធខួប 125 ឆ្នាំនៃ Pure Motorcycling។ នៅក្នុងការតាំងពិព័រណ៍ម៉ូតូលំដាប់អន្តរជាតិ EICMA ក្រុមហ៊ុន Royal Enfield បានចាប់យកឱកាសដ៏ល្អ ដោយផ្ដល់ជូនអ្នកជំនាញ និងអ្នកដែលចាប់អារម្មណ៍ក្នុងវិស័យម៉ូតូ ផ្សារភ្ជាប់ទៅដំណើរប្រវត្តិសាស្ត្ររបស់ខ្លួន – និងភ្ជាប់អតីតកាលដ៏ល្បីល្បាញនេះជាមួយនឹងបច្ចុប្បន្នភាពដ៏ស្វាហាប់ និងអនាគតដ៏អស្ចារ្យរបស់ខ្លួន។

    ចាប់តាំងពីឆ្នាំ 1901 មក Royal Enfield បានបង្កើត ចិញ្ចឹមបីបាច់ និងបង្កើតវប្បធម៌ជិះម៉ូតូនៅទូទាំងពិភពលោក – ពី Chennai ដល់ទីក្រុងឡុងដ៍ ពីផ្លូវអាម៉ាហ្សូនរហូតដល់ច្រកភ្នំខ្ពស់នៃភ្នំហិម៉ាឡៃយ៉ា។ ហើយលើសពីនេះ នៅឯ EICMA ក្នុងទីក្រុងមីឡាន – បន្ទាប់មក Motoverse ក្នុងទីក្រុង Goa – Royal Enfield នឹងចាប់ផ្តើមដាក់ចេញគោលដៅថ្មីជាផ្លូវការ ដែលជាសញ្ញានៃការចាប់ផ្តើមនៃជំពូកថ្មីដ៏សំខាន់សម្រាប់ក្រុមហ៊ុន។

    ថ្លែងនៅក្នុងព្រឹត្តិការណ៍ EICMA លោក Siddhartha Lal ប្រធានប្រតិបត្តិក្រុមហ៊ុន Eicher Motors Ltd. បានមានប្រសាសន៍ថា “អស់រយៈពេល 125 ឆ្នាំមកហើយ Royal Enfield បានឈរជានិមិត្តរូបដ៏យូរអង្វែងនៃភាពពិតប្រាកដ ,សិប្បកម្ម និងសេចក្តីរីករាយពិតប្រាកដនៃការជិះម៉ូតូ។ ការខិតខំប្រឹងប្រែងសាមញ្ញមួយក្នុងការបង្កើតម៉ូតូដ៏ស្រស់ស្អាត និងស្មោះត្រង់ ដែលយើងបានចាប់ផ្តើម បានវិវត្តទៅជាវប្បធម៌សកលដែលអបអរសាទរ ការរុករក សហគមន៍ និងការបង្ហាញអ្វីដែលជាខ្លួនឯង។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះមិនមែនគ្រាន់តែការតលរប់ទៅមើលការចាប់ផ្ដើមរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការសម្លឹងមើលទៅមុខដោយភាពច្បាស់លាស់ និងជំនឿចិត្ត។ នៅឯ EICMA ឆ្នាំនេះ យើងកំពុងបង្ហាញពីវិសាលគមពេញលេញនៃអ្វីដែល Royal Enfield តំណាងឱ្យ ចាប់ពីការរចនាដ៏មិនចេះហួសសម័យ និងវិស្វកម្មវិចារណញាណ រហូតដល់ការច្នៃប្រឌិតដ៏ក្លាហាន និងអនាគតដែលកំណត់ឡើងវិញនូវអ្វីដែលអាចធ្វើទៅបានក្នុងការជិះម៉ូតូ។ ជាក់ស្ដែងគោលគំនិតនៃ Electric Himalayan Testbed និង Flying Flea city+ បានបង្ហាញពីការវិវត្តន៍នេះ ដោយលាយបញ្ចូលគ្នានូវមរតករបស់យើងជាមួយនឹងគំនិតដ៏ក្លាហានសម្រាប់អ្វីដែលនឹងកើតឡើងនៅពេលខាងមុខ។ នៅពេលដែលយើងសម្លឹងមើលទៅ 125 ឆ្នាំខាងមុខ បេសកកម្មរបស់យើងនៅតែដដែល គឺដើម្បីបង្កើតម៉ូតូដោយព្រលឹង និងធ្វើឱ្យ Pure Motorcycling អាចចូលដំណើរការបានសម្រាប់អ្នកចូលចិត្តជិះម៉ូតូនៅជុំវិញពិភពលោក”។

    អ្វីដែលកាន់តែពិសេសនៅ EICMA ឆ្នាំនេះ ក្រុមហ៊ុន Royal Enfield បានបង្ហាញម៉ូតូស៊េរីថ្មីៗជាច្រើនគ្រឿង រួមទាំងដាក់តាំងបង្ហាញនូវម៉ូឌែលម៉ូតូ ជាមួយនឹង platforms ដែលនឹងចេញលក់ឆាប់ៗនេះ ដើម្បីឱ្យអ្នកចូលរួមមើលលម្អិត ហើយក្នុងនោះក៏មានម៉ូឌែលលេចធ្លោជាច្រើនទៀតផងដែរ។

    ទន្ទឹមនឹងនេះ លោក B. Govindarajan នាយកគ្រប់គ្រងក្រុមហ៊ុន Eicher Motors Ltd. និងជានាយកប្រតិបត្តិក្រុមហ៊ុន Royal Enfield ក៏បានមានប្រសាសន៍ថា “ពិព័រណ៍ម៉ូតូ EICMA 2025 នេះ គឺជាការអបអរសាទរខួប 125 ឆ្នាំរបស់យើង ក៏ដូចជាការបង្ហាញពីវឌ្ឍនភាពរបស់យើងផងដែរ។ ម៉ូតូដែលបានបង្ហាញនៅទីនេះ តំណាងឱ្យការប្តេជ្ញាចិត្តរបស់យើងចំពោះការរចនាដ៏មិនចេះហួសសម័យ ការច្នៃប្រឌិតដែលមានគោលបំណង និងស្មារតីនៃការជិះម៉ូតូសុទ្ធ។ អ្វីដែលពិសេសយើងកំពុងគោរពដល់បេតិកភណ្ឌរបស់យើងដោយបង្ហាញ Classic 650 125th Anniversary Special Edition ដែលជាការលាយបញ្ចូលគ្នាយ៉ាងរលូននៃបេតិកភណ្ឌ និងការច្នៃប្រឌិតទំនើប។ ក្នុងពេលជាមួយគ្នានេះ យើងពង្រឹងផ្នែកស្នូលរបស់យើងជាមួយនឹង Himalayan Mana Black Edition និង Bullet 650 ដែលបង្កើតឡើងសម្រាប់គោលបំណងជាក់លាក់ ដែលនាំមកនូវជីវិតថ្មីសម្រាប់តំណាងគ្រប់ៗជំនាន់ ។ ដោយពង្រឹងទៅលើផ្នែកអគ្គិសនីនាពេលអនាគតរបស់យើង យើងកំពុងពង្រីកផលប័ត្រ Flying Flea ជាមួយ FF.S6 ដោយរៀបចំសម្រាប់ការចេញលក់នៅឆ្នាំ 2026។ ដូច្នេះ រង់ចាំមើលទាំអអស់គ្នា យើងនឹងបន្តផ្សព្វផ្សាយ DNA របស់ Royal Enfield ដោយផ្តល់ជូនអ្នកជិះនៅជុំវិញពិភពលោកនូវការរួមបញ្ចូលគ្នានៃភាពត្រឹមត្រូវ ការច្នៃប្រឌិត និង Pure Motorcycling”។

    ដើម្បីបង្ហាញពីម៉ាកយីហោដែលមានប្រពៃណីយូរអង្វែង ម៉ូតូ Royal Enfield Bullet 650 ស៊េរីថ្មីដ៏អស្ចារ្យ ត្រូវបានបើកបង្ហាញមុនគេ។ ម៉ូឌែល Bullet នេះ ធ្លាប់ជាបេះដូងរបស់ម៉ាកយីហោ Royal Enfield ដែលត្រូវបានអ្នកជិះ និងអ្នកចូលចិត្តគ្រប់ជំនាន់ឱ្យតម្លៃជាកេរដំណែល។ ហើយក្នុងរយៈពេលប្រាំបួនទសវត្សរ៍កន្លងមកនេះ ក្រុមហ៊ុនបានកែលម្អពូជពង្សនៃម៉ូតូចំណាស់បំផុតរបស់ពិភពលោកក្នុងការផលិតជាបន្តបន្ទាប់ ហើយនៅឆ្នាំ 2025 ក្រុមហ៊ុនបានរកឃើញ ម៉ូតូដែលបង្ហាញពីខ្លួនឯងដ៏មានឥទ្ធិពលបំផុតរបស់ខ្លួននោះគឺ ៖ Bullet 650 ដែលជាគំរូនៃភាពទាន់សម័យបែប old school ។

    ក្រៅពីនេះព្រឹត្តិការណ៍នេះផងដែរក៏មានការដាក់តាំងបង្ហាញ ម៉ូតូ special edition គឺ Royal Enfield Classic 650 ដែលត្រូវបានបង្កើតឡើងវិញដើម្បីរំលឹកខួប 125 ឆ្នាំនៃម៉ូតូ Royal Enfield។ ម៉ូឌែល special edition នេះលាយបញ្ចូលគ្នានូវរូបរាងដ៏មិនចេះហួសសម័យនៃម៉ូតូ Classic ជាមួយនឹងសោភ័ណភាពទំនើបគួរឲ្យចាប់អារម្មណ៍ ដែលតំណាងឲ្យគោលការណ៍នៃការធ្វើឲ្យមានតុល្យភាពនៃប្រពៃណី និងភាពច្នៃប្រឌិតរបស់ Royal Enfield។ ហើយក្រៅពីម៉ូឌែលពិសេសនេះហើយ ម៉ូតូផ្សងព្រេងដ៏ល្បីល្បាញរបស់ Royal Enfield ម៉ូដែល Himalayan Mana Black ក៏ត្រូវបានយកមកតាំងបង្ហាញដែរ។ ដោយបានបំផុសគំនិតដោយផ្លូវ Mana Pass ដ៏អស្ចារ្យ ម៉ូតូ Mana Black edition បានបញ្ជាក់ពីចរិតដ៏រឹងមាំ និងស្វាហាប់នៃភ្នំហិម៉ាឡៃយ៉ា។ លើសពីនេះ Royal Enfield ក៏បានបង្ហាញការសហការដ៏ពិសេសមួយជាមួយ Shotgun x Rough Crafts ដែលបានបំផុសគំនិតដោយម៉ូតូផលិតឡើងតាមតម្រូវការរបស់ខ្លួនម៉ូដែល OG។ ម៉ូតូផលិតមានកំណត់នេះគឺជាការរួមបញ្ចូលគ្នាដ៏ពិសេសនៃទស្សនវិជ្ជារចនាបែបថ្មីបែបទំនើបរបស់ Royal Enfield និងសោភ័ណភាពដ៏លេចធ្លោរបស់ Rough Crafts ដោយអបអរសាទរស្មារតីនៃលក្ខណៈបុគ្គល ភាពប៉ិនប្រសប់ និងភាពច្នៃប្រឌិតដែលកំណត់វប្បធម៌ម៉ូតូផលិតតាមតម្រូវការ។

    ម៉ូតូថ្មីដែលមានរចនាបថ Scrambler ថ្មីរបស់ Flying Flea គឺ FF.S6 ក៏បានបង្ហាញខ្លួនជាលើកដំបូងនៅ EICMA ផងដែរ។ ម៉ូតូ FF.S6 ត្រូវបានផលិតឡើងសម្រាប់ការរុករកទីក្រុង ដែលបានកំណត់ស្តង់ដារថ្មីនៃភាពទំនើប ភាពបត់បែន និងភាពរហ័សរហួនក្នុងវិស័យ EV សកល។

    ម៉ូតូ ROYAL ENFIELD BULLET 650 -OLD SCHOOL FOREVER!

    ចាប់តាំងពីឆ្នាំ 1932 មក ម៉ូតូ Bullet បានឈរជានិមិត្តរូបនៃការស៊ូទ្រាំ ហើយវិវត្តន៍ដោយមិនបាត់បង់ព្រលឹងរបស់ខ្លួន ឡើយ។ នៅឆ្នាំ 2025 ម៉ូឌែលនេះបានបន្តដំណើរទៅមុខជាមួយនឹងម៉ាស៊ីនភ្លោះ 650cc ដ៏ល្បីល្បាញទូទាំងពិភពលោក ជាមួយនឹងថាមពល ភាពអង់អាច និងគុណសម្បត្តិជាច្រើនទៀត – ចារក្នុងជំពូកថ្មីមួយនៅក្នុងមរតកចំណាស់ជាងគេបំផុតរបស់ពិភពលោកនៃការជិះម៉ូតូ។
    ជាមួយគ្នានេះដែរ អស់រយៈពេល 93 ឆ្នាំមកហើយ ម៉ូតូ Bullet បានបង្ហាញពីភាពពិតប្រាកដ និងមិនស្មុគស្មាញ ដែលបានតភ្ជាប់មកដល់អ្នកជិះគ្រប់ជំនាន់ និងទ្វីបនានា។ វាប្រៀបដូចជាជាចង្វាក់បេះដូងដែលលោតឡើងពេញមួយទសវត្សរ៍ ដោយការថែរក្សាប្រវត្តិសាស្រ្តរស់ខ្លួនដោយមោទនភាព និងស្ងប់ស្ងាត់។ កើតនៅក្នុងយុគសម័យនៃគំនូរព្រាងដែលគូរដោយដៃ ខណៈពេលដែលពិភពលោកជុំវិញបានផ្លាស់ប្តូរ ម៉ូឌែលនេះមិនដែលភ្លេចឫសគល់របស់ខ្លួនឡើយ។ ការផលិតថ្មីនីមួយៗបានបន្តរក្សានូវខ្លឹមសារដើមដូចជា៖ ភាពសាមញ្ញ រូបរាងដ៏ប្រណិត អារម្មណ៍ដែលកម្មសិទ្ធិរបស់ប្រវត្តិសាស្ត្រដ៏សម្បូរបែប។ ប្រាំបួនទសវត្សរ៍ក្រោយមក ម៉ូតូ Bullet បានបង្ហាញរូបរាងថ្មីដែលឧទ្ទិសដល់ពូជពង្សអង់គ្លេសដ៏ល្អឥតខ្ចោះ និងព្រលឹងឥណ្ឌាដ៏រឹងមាំ។

    យ៉ាងណាមិញនៅឆ្នាំ 2025 នេះ ម៉ូតូ Bullet បង្ហាញអានុភាពដ៏ខ្លាំងបំផុតរបស់ខ្លួនជាមួយនឹងម៉ាស៊ីនភ្លោះប៉ារ៉ាឡែល 650cc ដ៏ល្បីល្បាញ ដែលផ្តល់នូវការជិះពិតប្រាកដដែលខ្លាំងជាងពេលណាៗទាំងអស់។ រួមផ្សំជាមួយ ស៊ុមឆ្អឹងខ្នងបំពង់ដែកដែលបានបង្ហាញឱ្យឃើញឆ្នូតៗលាបពណ៌ដោយដៃភ្លឺចែងចាំង ចង្កៀងខ្លាដ៏ល្បីល្បាញ និងតែមផ្លាកសញ្ញាស្លាប 3D ដែលបំផុសគំនិតដោយរចនាបថបុរាណ និងជំហរជិះដ៏គួរឱ្យទាក់ទាញ ដែលរក្សាបាននូវសញ្ញាសម្គាល់ទាំងអស់ដែលបានធ្វើឱ្យម៉ូតូនេះក្លាយជារូបតំណាងសម្រាប់ជំនាន់ជាច្រើន។

    មិនតែប៉ុណ្ណោះ ម៉ូតូ Bullet 650 នាំយក DNA ដ៏ល្បីល្បាញរបស់ខ្លួននៃគ្រប់ផ្នែកទាំងអស់នៃម៉ូតូ ដូចជា កៅអីអង្គុយដែលបំផុសគំនិតដោយរចនាបថបុរាណ កៅអីបែបប្រពៃណី និងជំហរជិះដ៏គួរឱ្យទាក់ទាញនៅតែស្របតាមរូបរាង Bullet ដ៏លេចធ្លោ។

    ហើយមើលទៅលើម៉ាស៊ីនភ្លោះរបស់ម៉ូតូ Bullet 650 ផ្តល់នូវថាមពលរលូន និងការបង្កើនល្បឿនដោយមិនចាំបាច់ប្រឹង ដែលល្អសម្រាប់ការជិះទាំងលំហែកាយ និងការឆ្ងាយៗ ខណៈពេលដែលប្រអប់លេខ 6 ល្បឿនដ៏ច្បាស់លាស់ និងដុំហ្រ្វាំងដ៏ល្អ ជួយឱ្យការបើកបរកាន់តែរលូន ។ ជាមួយនឹងខ្សែកោងនីមួយៗដែលត្រូវបានរចនាឡើងស្របតាមម៉ាស៊ីនភ្លោះប៉ារ៉ាឡែល តួរថយន្តដ៏រឹងមាំ និងជំហរដ៏គួរឱ្យទាក់ទាញរបស់វាផ្តល់ឱ្យវានូវវត្តមានដ៏ប្រណិតនៃម៉ូតូបែប OLD SCHOOL ដែលមានសមត្ថភាពខ្លាំង ពិតប្រាកដ។

    ម៉ូតូពិសេស និងផលិតមានកំណត់ សម្រាប់ខួបលើកទី 125 នៃម៉ូតូ CLASSIC 650៖ រំលឹកខួបលើកទី 125 នៃម៉ូតូ ROYAL ENFIELD

    ក្រុមហ៊ុន Royal Enfield បានដាក់ចេញនូវម៉ូតូដ៏ល្បីល្បាញបំផុតមួយរបស់ខ្លួនគឺ Classic ជាម៉ូតូផលិតជាពិសេស និងមានកំណត់ (Special Edition) ដើម្បីអបអរសាទរខួបលើកទី 125 ដ៏រុងរឿងនៃ Pure Motorcycling – ដែលជាពូជពង្សដែលបានចាប់ផ្តើមជាមួយនឹងម៉ូតូ Royal Enfield ដំបូងគេក្នុងឆ្នាំ 1901 និងគ្របដណ្តប់គ្រប់ជំនាន់ និងទ្វីបជាច្រើន។

    ម៉ូតូផលិតពិសេសសម្រាប់ខួបលើកទី 125 គឺផលិតផលឡើងដើម្បីកោតសរសើររូបវន្តដែលផលិតយ៉ាងយកចិត្តទុកដាក់ចំពោះម៉ាកយីហោ និងមរតកដ៏យូរអង្វែងរបស់ Classic។ ម៉ូដែលដែលមានធុងទឹករាងដំណក់ទឹក និងចង្កៀងភ្លើងមុខ nacelle បង្ហាញពីការរចនាដែលបានកំណត់ការជិះម៉ូតូអស់រយៈពេលជិតមួយសតវត្សមកហើយ ហើយឥឡូវនេះ Classic បានក្លាយជាតួឯកសម្រាប់ការប្រារព្ធពិធីដ៏អស្ចារ្យនេះ។

    ម៉ូតូដែលផលិតពិសេសនេះ ដែលត្រូវបានឆ្លាក់ជាមួយនឹងនិមិត្តសញ្ញាខួបលើកទី 125 ជាពណ៌មាសបន្ថែមពីលើពណ៌ក្រហមចាស់ ដោយការប្រើទឹកថ្នាំ ‘hypershift’។ ភាពប្រដេញគ្នារវាងពណ៌ក្រហម និងពណ៌មាស នៅពេលភ្លឺ និងងងឹត ពិតជាស្អាតប្លែក ទាក់ចិត្តអ្នកបើកបរ ធ្វើឱ្យអ្នកដែលបានឃើញផុសនូវទស្សនៈផ្សេងៗគ្នា។ ភាពទាក់ទាញដ៏ប្លែក និងដូច kaleidoscope នេះ បង្ហាញពីការរួមបញ្ចូលគ្នានៃបេតិកភណ្ឌ និងការអបអរសាទរ ហើយវាគឺជាការគោរពដ៏ល្អឥតខ្ចោះចំពោះស្មារតីដ៏អមតៈ និមិត្តរូប និងវិវត្តន៍របស់ Royal Enfield។

    ម៉ូតូ HIMALAYAN MANA BLACK

    ម៉ូតូ Himalayan Mana Black ដែលជាម៉ូតូផ្សងព្រេងដ៏ល្បីល្បាញ ជំនាន់ថ្មីដ៏គួរឱ្យចាប់អារម្មណ៍ ត្រូវបានបំផុសគំនិតដោយតំបន់ Mana Pass ដែលត្រូវបានគេស្គាល់ថាជាផ្លូវមួយក្នុងចំណោមផ្លូវដែលមានរយៈកម្ពស់ខ្ពស់បំផុតរបស់ពិភពលោក។

    ម៉ូតូ Himalayan Mana Black Edition បង្ហាញថាមពលដ៏ខ្លាំងក្លារបស់ Mana Pass តាមរយៈការរចនាប្លែក និងការចនាទម្រង់អង្គុយ ergonomics របស់វា ដែលធ្វើឱ្យការជិះនៅលើផ្លូវ off-road មានភាពងាយស្រួល។ ម៉ូតូនេះត្រូវបានដោយពណ៌ខ្មៅ Stealth Black ដិតបែស្ងួត មើលទៅបែបសាមញ្ញ តែមានគោលដៅច្បាស់លាស់ ហើយជាម៉ូតូផ្សងព្រេងពិតៗ ដែលត្រូវបានរចនាឡើងសម្រាប់អ្នកដែលមើលឃើញផ្លូវនីមួយៗជាការផ្លូវងាយៗស្រួលបើកបរ មិនមែនជាបញ្ហាប្រឈម។

    ហើយចំណុចលេចធ្លោមួយទៀត នៃម៉ូតូ Mana Black Edition គឺការកំណត់រចនាសម្ព័ន្ធ accessorised បន្ថែមពីរោងចក្រ ។ អ្នកជិះអាចជាម្ចាស់ម៉ូតូ Himalayan ដែលភ្ជាប់មកជាមួយគ្រឿងបន្ថែម (accessorized) សម្រាប់ដំណើរផ្សងព្រេងដែលបានរៀបចំយ៉ាងពេញលេញ ដោយម៉ូតូនេះបំពាក់ដោយឧបករណ៍ការពារដៃ Black Rally កៅអី Black Rally សម្រាប់ការកាន់ចង្កូតកាន់តែប្រសើរ និងផ្ដល់នូវ ផាសុកភាពក្នុងការជិះចម្ងាយឆ្ងាយ បំពាក់ឧបករណ៍ការពារភក់ Rally ដែលត្រូវបានរចនាឡើងសម្រាប់ផ្លូវរដិបរដុប និងកង់គ្មានពោះវៀន ដែលផ្តល់នូវភាពធន់ជាមួយនឹងភាពងាយស្រួលទំនើប ម៉ូតូ Mana Black Edition ធានាថាធាតុនីមួយៗគឺត្រៀមរួចរាល់សម្រាប់ការរុករក។

    SHOTGUN 650 X ROUGH CRAFTS DROP

    ម៉ូតូ Royal Enfield Shotgun 650 គឺលើសពីម៉ូតូមួយគ្រឿង – ហើយជាម៉ូតូដែលបង្ហាញភាពជាបុគ្គល។ ដោយបំផុសគំនិតដោយការកែច្នៃ សម្រាប់ការកែច្នៃ ទស្សនវិជ្ជារចនាម៉ូឌុលរបស់ ម៉ូតូនេះ បានធ្វើឱ្យវាក្លាយជា ផ្លេតហ្វមដ៏ លេចធ្លោសម្រាប់ការកែច្នៃ និងជាម៉ូតូដ៏ល្អឥតខ្ចោះសម្រាប់ការបង្ហាញភាពជាខ្លួនឯង។ ដោយនាំយកការបំផុសគំនិតនេះ ក្រុមហ៊ុន Royal Enfield ថ្ងៃនេះបានណែនាំម៉ូតូស៊េរីមានកំណត់ (limited-edition) – Shotgun 650 x Rough Crafts Drop។

    ម៉ូដែលថ្មីបំផុតនេះ ត្រូវបានរចនាឡើយដោយសហការជាមួយក្រុមហ៊ុនសាងសង់កែច្នៃដ៏ល្បីល្បាញ Rough Crafts ដែលមានជំនាញរចនាដ៏ប្លែកដែលបំផុសគំនិតដោយការផលិតកែច្នៃ “Caliber Royale”។ ម៉ូតូនេះ ត្រូវបានឌីហ្សាញឡើងជាមួយផ្នែកសំំខាន់ៗដោយឆ្នូតមាសដិត ដែលមានស្រមោលពណ៌ប្រផេះគូសប្រដេញពាសពេញតួម៉ូតូ ដោយសង្កត់ធ្ងន់លើការរួមបញ្ចូលគ្នានៃពណ៌ខ្មៅរលោង និងពណ៌ខ្មៅស្រអាប់។ ចំណែកផ្លាកសញ្ញានៅលើធុងសាំងស្រោបដោយស្ពាន់រឹងដែលផលិតដោយដៃបង្ហាញពីអត្តសញ្ញាណរបស់វា ហើយជាច្បាប់ចម្លងដោយផ្ទាល់នៃផ្លាកសញ្ញានៅលើការផលិតកែច្នៃ។

    ម៉ូតូផលិតមានកំណត់ (edition)នេះក៏ភ្ជាប់មកជាមួយនឹង គ្រឿងបរិក្ខា លំដាប់ខ្ពស់ផ្សេងទៀត រួមទាំងកៅអីស្បែក ដែលត្រូវនឹងលំនាំនៅលើការផលិតសម្រាប់ផ្ទាល់ខ្លួន និងមានតែមួយគត់ចំពោះការផលិតមានកំណត់ (edition) នេះ។ អ្វីដែលកាន់តែពិសេស បំពង់បូមសងខាងពណ៌មាស ស៊ីគ្នា និងជួយដល់ កង់យ៉ាន់ស្ព័រ របាដៃ និងកញ្ចក់ ដែលមិនត្រឹមតែស្អាតប្រណិតទេ តែក៏ជួយឱ្យការបើកបររលូនផងដែរ។

    យ៉ាងណាមិញ ម៉ូឌែលនេះមានកំណត់ត្រឹមតែ 100 គ្រឿងដែលមានលេខរៀងៗខ្លួននៅទូទាំងប្រទេសឥណ្ឌា អឺរ៉ុប អាមេរិកខាងជើង និងអាស៊ីប៉ាស៊ីហ្វិក ម៉ូតូ Shotgun 650 x Rough Crafts Drop ឈរជារូបតំណាងដែលអាចប្រមូលបាន ដែលជម្រុញភាពគួរឱ្យចង់បាន ខណៈពេលដែលបញ្ជាក់ជាថ្មីនូវទំនាក់ទំនងយ៉ាងជ្រាលជ្រៅរបស់ Royal Enfield ទៅនឹងវប្បធម៌នៃការបង្កើតសម្រាប់ផ្ទាល់ខ្លួន ។ លើសពីនេះគ្រឿងនីមួយៗនឹងភ្ជាប់មកជាមួយនឹងរូបចម្លាក់សិល្បៈបោះពុម្ពមានកំណត់តែមួយគត់ ដែលចុះហត្ថលេខាដោយដៃដោយ Rough Crafts។ ព័ត៌មានបន្ថែមទាក់ទងនឹងម៉ូតូ (limited-edition) នេះនឹងត្រូវបានផ្សព្វផ្សាយក្នុងពេលឆាប់ៗនេះ។

    FLYING FLEA SCRAMBLER – ម៉ូតូ URBAN EXPLORER បានមកដល់ហើយ

    ដោយកសាងលើការប្តេជ្ញាចិត្តក្នុងការបន្តឆ្ពោះទៅឥតឈប់ឈរ Flying Flea ដែលជាម៉ាកយីហោម៉ូតូអគ្គិសនីសម្រាប់ទីក្រុងពី Royal Enfield បានបង្ហាញម៉ូតូ Flying Flea S6 ដែលមានរចនាបថ scrambler នៅឯ EICMA 2025 នៅថ្ងៃនេះ។

    ម៉ូឌែលមួយនេះពិតជាធម្មតា ក្រៅពីទម្ងន់ស្រាល និងមានការរចនាដ៏ប្រណិត ម៉ូតូនេះមានសមត្ថភាពសម្រាប់បើកបរ off-road បានទៀត។ មិនតែប៉ុណ្ណោះ FF.S6 គឺជាម៉ូតូ ដែលងាយស្រួលជិះ និងអាចបត់បែនបាន ដែលជួយឱ្យការជិះកម្សាន្តក្នុងទីក្រុងមានភាពងាយស្រួលផងដែរ។

    បំផុសគំនិតដោយប្រវត្តិសាស្ត្រ និងត្រូវបានរចនាឡើងសម្រាប់អនាគត Flying Flea បានដាក់ឱ្យដំណើរការផលិតផលដំបូងរបស់ខ្លួន – ម៉ូតូ FF.C6 ដែលមានរចនាបថឆើតឆាយ – នៅឯ EICMA 2024។ ម៉ូតូ FF.S6 ដែលមានរចនាបថ scrambler ថ្មីនេះ ធ្វើតាមគោលការណ៍ដូចគ្នានឹងម៉ូតូ Flying Flea ដើម ដែលត្រូវបានសាងសង់ឡើងសម្រាប់គោលបំណងជាក់លាក់ និងសម្រាប់ការជិះស្រាល និងគ្រប់ស្ថានភាពផ្លូវ។ ម៉ូតូ FF.S6 មានឫសគល់យ៉ាងជ្រៅនៅក្នុង DNA នៃទម្ងន់ស្រាល ភាពរហ័សរហួន និងសមត្ថភាពបត់បែននេះ។

    លើសពីនេះ FF.S6 គឺជាការបន្ថែមដ៏សំខាន់ និងធម្មជាតិមួយទៅក្នុងផលប័ត្រ Flying Flea – ជាការលាយបញ្ចូលគ្នាដ៏ល្អឥតខ្ចោះរវាងប្រវត្តិសាស្ត្រ និងសម័យទំនើប ដែលត្រូវបានរចនាឡើងសម្រាប់បរិស្ថានទីក្រុង ។ ហើយវាគឺជាការវិវត្តន៍ដែលត្រៀមរួចជាស្រេចសម្រាប់ផ្លូវថ្នល់ និងផ្លូវលំរបស់ម៉ាកយីហោ ដែលផ្តល់ជូនអ្នកជិះនូវសេរីភាព និងភាពបត់បែន ដើម្បីគយគន់ ទេសភាពទីក្រុងផ្សេងៗគ្នា។

    FF.S6 គឺជាម៉ូតូជិះរុករកក្នុងទីក្រុងដែលមានទម្ងន់ស្រាល ដែលបង្កើតឡើងសម្រាប់អ្នកដែលចង់បានការផ្សងព្រេង មិនថាការរុករកតាមប្លុកតូចៗ ផ្លូវលំជិតៗ ឬ ឆ្ងាយនោះទេ។ ម៉ូតូនេះផ្តល់នូវតុល្យភាពដ៏ល្អឥតខ្ចោះរវាងភាពរហ័សរហួន និងទំនុកចិត្តគ្រប់ស្ថានភាពផ្លូវ ។ លើសពីនេះ សមត្ថភាពរបស់ Scrambler ដែលបំពាក់នៅក្នុងម៉ូឌែលនេះ ត្រូវបានគាំទ្រដោយបូបត្រលប់ខាងមុខ (USD front fork) ប្រព័ន្ធបញ្ជូនចុងក្រោយខ្សែសង្វាក់ (chain final drive) និងការបំពាក់ កង់ ខាងមុខទំហំ 19 អ៊ីញ ខាងក្រោយទំហំ 18 អ៊ីញ។ បទពិសោធន៍ជិះ និងការគ្រប់គ្រងត្រូវបានលើកកម្ពស់ដោយម៉ូទ័រ EV ដែលមានកម្លាំងបង្វិលជុំខ្ពស់ និងកៅអីរចនាបថ Enduro ដ៏វែងដែលមានផាសុកភាព។

    អំពី Royal Enfield
    យីហោម៉ូតូចាស់ជាងគេក្នុងការផលិតបន្ត គឺ Royal Enfields បានបង្កើតម៉ូតូច្នៃយ៉ាងស្រស់ស្អាតតាំងពីឆ្នាំ១៩០១។ ពីប្រភពដើមរបស់អង់គ្លេស រោងចក្រផលិតត្រូវបានបង្កើតឡើងនៅ Madras នៅឆ្នាំ ១៩៥៥ ដែលជាកន្លែងឈរជើងដែលរ៉ូយ៉ាល់ Enfield នាំមុខការរីកចម្រើនរបស់អ្នកជិះម៉ូតូធុនមធ្យមចំនួន ២ របស់ឥណ្ឌា។ Royal Enfields កំពុងបញ្ជូលភាពមិនស្មុគស្មាញ អាចដំណើរការបានល្អ និងភាពរីករាយក្នុងការជិះ ទោចក្រយានយន្តសម្រាប់ការរុករក និងការបញ្ចេញគំនិតដោយខ្លួនឯងទាំងនេះហើយ ដែលជាវិធីសាស្រ្តមួយដែលយីហោ Royal Enfields ហៅថាម៉ូតូសុទ្ធសាធ។

    ម៉ូឌែលប្រណិតៗរបស់ Royal Enfield ដែលបានចេញលក់រួមមាន Bear 650, Classic 650, Guerrilla 450 modern roadster, Hunter 350, Meteor 350, Super Meteor 650, Interceptor 650 និង Continental GT 650 twins, Shotgun 650, Himalayan 450, iconic Bullet 350, Classic 350 និង Goan Classic 350។ ហើយថ្មីៗនេះ ក្រុមហ៊ុនបានបង្ហាញពីម៉ាកម៉ូតូ City+ ថ្មីរបស់ខ្លួន – Flying Flea – ថ្មីស្រឡាងលើការចល័តទីក្រុង រួមបញ្ចូលគ្នានូវការរចនាពិតប្រាកដជាមួយនឹងបច្ចេកវិទ្យាទំនើប។

    អ្នកជិះម៉ូតូ និងអ្នកដែលនិយមចូលចិត្តម៉ូតូបែបនេះ នឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីព្រឹត្តិការណ៍គ្រប់កម្រិតទាំងថ្នាក់តំបន់ និងអន្តរជាតិ អ្វីដែលគួរអោយកត់សំគាល់បំផុតនោះ គឺការជិះម៉ូតូ ដែលជាការជួបជុំជារៀងរាល់ឆ្នាំរបស់មនុស្សរាប់ពាន់នាក់ដែលមានការចាប់អារម្មណ៍ពី Royal Enfield នៅ Goa និង Himalayan Odyssey ដែលធ្វើឡើងជាប្រចាំឆ្នាំនៅលើ ផ្លូវ ដី ដែលពិបាក និងឆ្លងកាត់ភ្នំខ្ពស់បំផុត។

    ផ្នែកមួយនៃ Eicher Motors Limited, Royal Enfield ដំណើរការតាមរយៈហាងជាង 2000 នៅទូទាំងទីក្រុង និងទីប្រជុំជនសំខាន់ៗទាំងអស់ក្នុងប្រទេសឥណ្ឌា និងតាមរយៈហាងជិត 850 នៅក្នុងប្រទេសជាង 60 ជុំវិញពិភពលោក។ Royal Enfield ក៏មានមជ្ឈមណ្ឌលបច្ចេកទេសលំដាប់ពិភពលោកចំនួនពីរផងដែរ គឺនៅ Bruntingthorpe ចក្រភពអង់គ្លេស និងនៅ Chennai ប្រទេសឥណ្ឌា។ រោងចក្រផលិតទំនើបបំផុតចំនួនពីររបស់ក្រុមហ៊ុនមានទីតាំងនៅ Oragadam និង Vallam Vadagal នៅជិត Chennai ។ នៅទូទាំងពិភពលោក Royal Enfield មានអង្គភាពដំឡើង CKD ទំនើបចំនួនប្រាំនៅក្នុងប្រទេសនេប៉ាល់ ប្រេស៊ីល ថៃ អាហ្សង់ទីន និងកូឡុំប៊ី៕

    Share This Post: