ខ្មែរណូត

ស្វែងរក

  • PR

    ធនាគារ វីង ទទួលពានរង្វាន់ជាប្រតិបត្តិករឆ្នើមចំពោះការផ្តល់សេវារក្សាសុវត្ថិភាព

    BY Liny01 November 10, 2025
    ធនាគារ វីង ទទួលពានរង្វាន់ជាប្រតិបត្តិករឆ្នើមចំពោះការផ្តល់សេវារក្សាសុវត្ថិភាព

    ធនាគារ វីង (ខេមបូឌា) ម.ក បានទទួលពានរង្វាន់ជា “ប្រតិបត្តិករបរធនបាលឆ្នើម សម្រាប់ប្រតិបត្តិការបរធនបាលកិច្ចសេវារក្សាសុវត្ថិភាព ឬសេវារក្សាទុកសម្រាប់ប្រអប់សុវត្ថិភាព ប្រចាំឆ្នាំ២០២៤” ពី និយ័តករបរធនបាលកិច្ច នៃ អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែននៅកម្ពុជា ។

    ពានរង្វាន់នេះត្រូវបានប្រគល់ជូនក្រោម អធិបតី ភាពឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងកម្មវិធី “វេទិកាបរធនបាលកិច្ច ឆ្នាំ២០២៥”។

    លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានលើកឡើងថា៖ “ប្រអប់បញ្ញើសុវត្ថិភាពរបស់យើងត្រូវបានរចនាឡើងស្រប តាម តម្រូវការប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា មិនថាជាការរក្សាទុកទ្រព្យសម្បត្តិគ្រួសារ ឬឯកសារអាជីវកម្មសំខាន់ផ្សេងៗនោះឡើយ។ យើងនៅតែប្តេជ្ញាចិត្តក្នុងការផ្តល់នូវសេវាធនាគារដែលប្រកបដោយសុវត្ថិភាព និងបរិយាបន្ន ឱ្យបានកាន់តែប្រសើរឡើង សម្រាប់ប្រជាជនកម្ពុជាទាំងអស់។”

    ប្រអប់បញ្ញើសុវត្ថិភាពរបស់ធនាគារ វីង ផ្តល់ជូនកន្លែងរក្សាទុកប្រកប ដោយសុវត្ថិភាព និងមាន ការ សម្ងាត់សម្រាប់ឯកសារសំខាន់ៗ និងវត្ថុមានតម្លៃផ្សេងៗ ជាមួយនឹងជម្រើសទំហំប្រអប់ដែលសមរម្យសម្រាប់តម្រូវការផ្សេងៗ មិនថាប្រអប់រក្សាទុកគ្រឿងអលង្ការ ឬ ក៏ប្រអប់ដែល មានទំហំធំសម្រាប់រក្សាទុក កំណត់ត្រាអាជីវកម្ម ហើយថែមអាចជ្រើសរើសទំហំទៅតាមតម្រូវការជាក់ស្តែងបានទៀតផង។

    ប្រអប់នីមួយៗត្រូវ បានការពារដោយធានារ៉ាប់រងដែលមានតម្លៃ រហូតដល់ទៅ ៥.០០០ ដុល្លាអាមេរិក ក្នុងករណីមានការខូចខាត ឬបាត់បង់ ហើយអនុញ្ញាតឱ្យអតិថិជនជាម្ចាស់កម្មសិទ្ធិចូលពិនិត្យជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៨:០០ ព្រឹកដល់ម៉ោង ៤:០០ ល្ងាច។

    ការទទួលស្គាល់នេះត្រូវបានធ្វើឡើង ស្របពេលដែលទីផ្សារបរធនបាលកិច្ចនៅក្នុងប្រទេសកម្ពុជាមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ដោយបានចុះបញ្ជីជាង ១.៦០០ ករណី និងគិតជាទំហំបរធនសរុបចំនួន ២,២៦ ពាន់លានដុល្លារអាមេរិក គិតត្រឹមខែតុលា ឆ្នាំ ២០២៥។
    វិស័យបរធនបាលកិច្ចរបស់កម្ពុជាបានរីកចម្រើនយ៉ាងឆាប់រហ័សចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ ២០២១។ ក្នុងឆ្នាំដំបូង បរធនបាលកិច្ចចុះបញ្ជីមាន ១៧ករណី ជាមួយទំហំបរធនត្រឹមតែ ១៥៦ លានដុល្លារអាមេរិកប៉ុណ្ណោះ ។

    ឥឡូវនេះប្រព័ន្ធអេកូឡូស៊ីមួយ នេះ រួមមាន៖ ក្រុមហ៊ុនបរធនបាលចំនួន ១៦ ធនាគារពាណិជ្ជចំនួន ២៨ កំពុង បម្រើការជាប្រតិបត្តិករសេវាកម្មរក្សាទុក និងធានាសុវត្ថិភាព បរធនបាលរូបវន្តបុគ្គលចំនួន ៧២ ក្រុមហ៊ុនវាយតម្លៃចំនួន ១៧ និងក្រុមហ៊ុនសវនកម្មចំនួន ១៥ ។

    ធនាគារ វីង បានចូលរួមនៅក្នុង វិស័យបរធនបាលកិច្ចក្នុងខែកក្កដា ឆ្នាំ ២០២៣ បន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណពីនិយ័តករបរធនបាលកិច្ច សម្រាប់ការផ្តល់សេវារក្សាទុក។ ចាប់តាំងពីពេលនោះមក ធនាគារ វីង បានផ្តល់ជូននូវសេវារក្សាទុកជាច្រើនរួមមាន៖ បរធនបាលកិច្ចសាធារណៈ, បរធនបាលកិច្ចហិរញ្ញវត្ថុ, បរធនបាលកិច្ចសង្គម, និងបរធនបាលកិច្ចបុគ្គល។

    តាមរយៈការ ផ្តល់ សេវាកម្មបរធនបាលកិច្ច ធនាគារ វីង បានដើរតួជាអ្នកកាន់មូលនិធិអព្យាក្រឹត និងអ្នកសម្របសម្រួលកិច្ចព្រមព្រៀង ដោយធានាបាននូវសុវត្ថិភាពទាំងអ្នកទិញ និងអ្នកលក់។ ការទូទាត់នឹងត្រូវធ្វើឡើងនៅពេលដែលលក្ខខណ្ឌព្រមព្រៀងទាំងអស់ត្រូវបានបំពេញ ដែល អាច ជួយកាត់បន្ថយហានិភ័យ និងការកសាងទំនុកចិត្តទាំងក្នុងអាជីវកម្ម និងប្រតិបត្តិការផ្ទាល់ខ្លួន។

    កាលពីដើមឆ្នាំនេះ កម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យបរធនបាលកិច្ចឆ្នាំ ២០២៥-២០៣៥ ដែលជាផែនទីបង្ហាញផ្លូវរយៈពេល ១០ឆ្នាំ សំដៅបង្កើតវិស័យបរធនបាលកិច្ចកម្រិតខ្ពស់ និងស្របតាម លក្ខណៈអន្តរជាតិនៅឆ្នាំ ២០៣៥។ យុទ្ធសាស្ត្រនេះបង្ហាញពីតួនាទីនៃយន្តការបរធនបាលកិច្ចក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ខណៈពេលដែលពង្រឹងទំនុកចិត្តក្នុងចំណោមវិនិយោគិន និងដៃគូអភិវឌ្ឍន៍ឱ្យបានកាន់តែរឹងមាំ និងរីកចម្រើនទៅមុខដ៏ត្រចះត្រចង់៕

    Share This Post: