ព័ត៌មានជាតិ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញទៅដល់ទឹកដីនៃខេត្តស្ទឹងត្រែង ដើម្បីសួរសុខទុក្ខ និងប្រគល់ “ផ្ទះមួយខ្នង” ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ពដែលបានពលីក្នុងបុព្វហេតុការពារទឹកដី
BY SOMATEY
November 15, 2025
(AKP ស្ទឹងត្រែង)យោងតាម ទីភ្នាក់ងារសារព័ត៌មានកម្ពុជា – AKP នាថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញទៅដល់ទឹកដីនៃខេត្តស្ទឹងត្រែង ដើម្បីសួរសុខទុក្ខ និងប្រគល់ “ផ្ទះមួយខ្នង” ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ពដែលបានពលីក្នុងបុព្វហេតុការពារទឹកដី។

លើសពីនេះ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ថែមទាំងបានឧបត្ថម្ភនូវថវិកា សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរស់នៅ និងការផ្តល់ឱកាសការងារក៏ដូចជាការសិក្សាដល់កូនៗរបស់វីរកងទ័ពផងដែរ៕









ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា – AKP