ករណីអគ្គិភ័យនៅក្បែរស្ពានអាកាសមរតកតេជោ ផ្លូវ២៧១ ឆាបឆេះផ្ទះប្រជាពលរដ្ឋ១២ខ្នង ជាប់ៗគ្នាអស់ទាំងស្រុង
យោងតាម ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅវេលាម៉ោង៧:៤៥នាទីព្រឹក ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ មានករណីអគ្គិភ័យឆេះផ្ទះ នៅផ្លូវ២៧១ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ។

ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ ។ អគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតផ្ទះឈេីលេីថ្មក្រោមចំនួន១ខ្នង និងបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងអស់ចំនួន១១ខ្នង រួមសម្ភារប្រេីប្រាស់ប្រចាំថៃ្ងអស់ទាំងស្រុង។
នៅវេលាម៉ោង៩:៣០នាទីព្រឹក ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ អគ្គិភ័យ ចំនួន ១៩គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន១៩ឡាន ស្មើនឹង៧៦ម៉ែត្រគូប និងរថយន្តជំនួយ:រថយន្តអគ្គិភ័យក្រសួងមហាផៃ្ទចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន០២ឡាន សេី្មនឹង៨ម៉ែត្រគូប, រថយន្តអគ្គិភ័យកងរាជអាវុធហត្ថចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន០៣ឡាន សេី្មនឹង១២ម៉ែត្រគូប, រថយន្តអគ្គិភ័យកោះពេជ្រចំនួន ០២គ្រឿង ប្រើប្រាស់ទឹក អស់ចំនួន០២ឡាន សេី្មនឹង៨ម៉ែត្រគូប៕








