ខ្មែរណូត

ស្វែងរក

  • PR

    ក្រុមហ៊ុន Pernod Ricard បានរៀបចំកម្មវិធីបរិស្ថានមួយដែលហៅថា ទិវាថ្ងៃទំនួលខុសត្រូវ ដើម្បីអោយបុគ្គលិករបស់ខ្លួនយល់ដឹងអោយកាន់តែច្បាស់ពីការថែរក្សាបរិស្ថាន

    BY Khmernote Media June 9, 2019
    ក្រុមហ៊ុន Pernod Ricard បានរៀបចំកម្មវិធីបរិស្ថានមួយដែលហៅថា ទិវាថ្ងៃទំនួលខុសត្រូវ ដើម្បីអោយបុគ្គលិករបស់ខ្លួនយល់ដឹងអោយកាន់តែច្បាស់ពីការថែរក្សាបរិស្ថាន

    ក្រុមហ៊ុន Pernod Ricard ជាក្រុមហ៊ុនស្រាលំដាប់ទី២ពិភពលោក បានរៀបចំកម្មវិធីបរិស្ថានមួយដែលហៅថា ទិវាថ្ងៃទំនួលខុសត្រូវ (Responsib’All Day) ដោយកម្មវិធីនេះត្រូវបានប្រព្រឹតិ្តឡើង នៅថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០១៩។ នៅក្នុងឆ្នាំនេះដែរ ទិវាថ្ងៃទំនួលខុសត្រូវ ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទការផលិតនិងប្រើប្រាស់ដោយការទទួលខុសត្រូវ ដោយផ្សារភ្ជាប់គោលការទី១២របស់អង្កការសហប្រជាជាតិដែលហៅថា ការអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលក្នុងនោះមានក្រុមហ៊ុនបុត្រសម័្ពន៨៦ទូទាំងពិភពលោក ព្រមទាំងបុគ្គលិកទាំងអស់ប្រមាណជាង ១៩០០០នាក់ ចូលរួមចំនែក និងចែករំលែកចំនេះដឹង បរិស្ថាន ក៏ដូចជាសកម្មភាព និងការងារសង្គមនានាទៅដល់មូលដ្ឋានសហគមន៏របស់ពួកគេជាដើម។

    ទន្ទឹមនឹងនេះនៅប្រទេសកម្ពុជា ក្រុមហ៊ុន Pernod Ricard Cambodge Co Ltd បានរៀបចំសិក្ខាសាលាទិវាថ្ងៃទំនួលខុសត្រូវមួយ ក្រោមប្រធានបទ ការគ្រប់គ្រងសំរាមតាមរយៈធុងសំរាមកែច្នៃ ដែលប្រព្រឹត្តទៅថ្ងៃ ០៦ ខែមិថុនា ឆ្នាំ២០១៩ នៅសណ្ឋាគារRosewood ដោយមានវត្តមាន និងការគាំទ្រពីដៃគូពាណិជ្ជកម្ម ក៏ដូចជាបណ្តាសារព័តមានជាច្រើន។

    បន្ថែមទៀតនោះ ទោះបីជាប្រជាជនមានការយល់ដឹងច្រើនចំពោះបញ្ហាបរិស្ថានប្រៀបធៀបពីឆ្នាំមុនៗ ជាពិសេសការចោលសំរាម ការគ្រប់គ្រង់សំរាម និងការបែងចែកសំរាមជាដើមក៏ដោយ ក៏មានការចោលសំរាមនៅតាមកន្លែងសាធារណមួយចំនួននៅតែកើតមានឡើង ដូចច្នឹងហើយ យើងត្រូវតែពង្រឹងបន្ថែមនូវចំណេះដឹងបរិស្ថានទៅលើបញ្ហាកាកសំណល់ជាដើមដៅដល់មូលដ្ឋានរបស់យើង។

    ទន្ទឹមនឹងនេះ ក្រុមហ៊ុន Pernod Ricard Cambodge បានសហការជាមួយសិប្បកម្មធុងសំរាមកែច្នៃ (Eco-Bin) ក្នុងការចែកជូនធុងបរិស្ថានចំនួន ៣ប្រភេទ ដោយធុងសំរាមប្រភេទទី១សម្រាប់សំរាម ដបជ័រ និងកំបុ័ង ធុងសំរាមប្រភេទទីពីរសម្រាប់កែវ និងទី៣សម្រាប់សំរាមទូទៅ៕ សូមបញ្ជាក់ផងដែរថា ធុងសំរាមបរិស្ថានទាំងនោះធ្វើអំពីកង់ឡានចាស់ៗដែលឈប់ប្រើប្រាស់ ហើយយកមកកែច្នៃជាវត្ថុធាតុដើមក្នុងការផលិត។ បន្ថែមទៀតនោះ កុ្រមហ៊ុនបានចែកជូនទៅដល់២០ទីតាំងដែលជាដៃគូសហការណ៏ពាណិជ្ឋកម្មរបស់ខ្លួននៅក្នុងក្រុងភ្នំពេញ ដែលទីតាំងទាំងនោះសិ្ថតនៅតាមតំបន់ដូចជា ទួលគោក កោះពេជ្រ ផ្សាររាត្រី និងបឹងកេងកងជាដើម។

    ហើយការចែកជូនធុងបរិស្ថាន ក៏ដូចជាសិក្ខាសាលាស្តីពីបរិស្ថាននេះដែរ Pernod Ricard Cambodge សង្ឃឹមយ៉ាងខ្ពស់ថា ប្រជាជនកម្ពុជានឹងយល់ដឹងបន្ថែមមួយកំរិតទៀតពីចំនេះដឹងបរិស្ថាន ក៏ដូចជាការចូលរួមថែរក្សាបរិស្ថានរបស់យើងទាំងអស់គ្នា ហើយជាពិសេស ក៏លើកទឹកចិត្តទៅដល់ការប្រើប្រាស់ផលិតផលកែច្នៃអោយបានច្រើនបន្ថែមទៀតស្របតាមគោលការ ការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃឡើងវិញ។
    លោក Marc Rosales នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Pernod Ricard Cambodge មានប្រសាសន៏ថា៖ “ បុគ្គលម្នាក់ៗមិនថាមានតួនាទីជាអី្វ គឺអាចរួមចំណែកជាវិជ្ជមានចំពោះការកាត់បន្ថយប្រើប្រាស់វត្ថុធាតុដើម និងជំរុញការកែច្នៃ។ ជាមធ្យមកាកសំណល់នៅទូទាំងពិភពលោក 0,74 គីឡូក្រាមមកពីការប្រើប្រាស់របស់បុគ្គលម្នាក់ៗក្នុងមួយថ្ងៃ ហើយប្រទេសខ្លះមានទៅដល់ 4 គីឡូក្រាមពីការប្រើប្រាស់របស់មនុស្សម្នាក់ក្នុងមួយថ្ងៃ។ ចុះបើយើងស្រមៃថាមានអី្វកើតឡើងចំពោះកាកសំណល់ចំនួន 270 គីឡូក្រាមក្នុងមួយឆ្នាំវិញ? ដូចេ្នះយើងអាចរួមគ្នាជាធ្លុះមួយបាន ប្រសិនបើយើងចែករំលែកចំណេះដឹងទៅកាន់មិត្តភកិ្ត ក្រុមគ្រួសារ និងបណ្តាញសង្គមរបស់យើងឱ្យមានផ្នត់គំនិតប្រកបដោយនិរន្តរភាព”។ លោក Alexandre RICARD ដែលជាប្រធាន និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Pernod Ricard ប្រចាំនៅ ការិយាល័យកណ្តាលរបស់ក្រុមហ៊ុន Pernod Ricard នៅទីក្រុងប៉ារីសប្រទេសបារាំងបាននិយាយថា “យើងមានបុគ្គលិកចំនួន ១៩០០០ នាក់” ដែលជាអ្នកគាំទ្រយ៉ាងស្មោះស្ម័គ្រ និងជាភ្ញៀវកិត្តិយសនៅលើភពផែនដីរបស់យើង។ ការចែករំលែកដ៏មានតម្លៃ ការគោរពសិទ្ធិរស់នៅ និងការលើកកម្ពស់ការប្រើប្រាស់ដោយទំនួលខុសត្រូវ នេះជាលក្ខខណ្ឌទាំងអស់ដែលប្រកបដោយចីរភាព។ ម្សិលមិញ ថ្ងៃនេះ និងថ្ងៃស្អែក យើងនឹងបង្កើតនិរន្តរភាពរយៈពេលវែង “។
    អំពីក្រុមហ៊ុន Pernod Ricard
    Pernod Ricard គឺជាក្រុមហ៊ុនផលិតស្រាធំជាងគេលំដាប់ទី២លើពិភពលោកដែលមានចំនួនលក់រួម 8987 លានអឺរ៉ូ នៅក្នុងឆ្នាំ FY18 បង្កើតឡើងនៅក្នុងឆ្នាំ1975 ដោយ Ricard និង Pernod ទទួលស្គាល់ដោយ Seagram (2001), Allied Domecq (2005) និង Vin&Sprit (2008)។ ក្រុមហ៊ុន Pernod Ricardជាក្រុមហ៊ុនមួយក្នុងចំណោមម៉ាកសញ្ញាដែលល្បីល្បាញជាងគេក្នុងវិស័យផលិតស្រាដែលមានដូចជា: Absolut Vodka, Ricard pastis, Ballantine’s, Chivas Regal, Royal Salute និង The Glenlivet Scotch whiskies, Jameson Irish whiskey, Martell cognac, Havana Club rum, Beefeater gin, Malibu liqueur, Mumm និង Perrier-Jouët champagnes, និងJacob’s Creek, Brancott Estate, Campo Viejo និង Kenwood wines។ ក្រុមហ៊ុនមានបុគ្គលិកទាំងអស់ប្រមាណជាង ១៩០០០នាក់ និងមានប្រតិបតិ្កការតាមរយការគ្រប់គ្រងតាមបែបមជ្ឈឹការ មាន៦ក្រុមហ៊ុនម៉ាកសញ្ញា និងមានក្រុមហ៊ុនចំនួន៨៦ នៅទូទាំងពិភពលោក។ ក្រុមហ៊ុនប្តេជ្ញាមោះមុតក្នុងការអភិវឌ្ឍដោយចីរភាព និងប្រើប្រាស់ធនធានដោយទទួលខុសត្រូវ។ យុទ្ធសាស្រ្តរបស់ក្រុមហ៊ុន Pernod Ricardផ្អែកលើគុណតម្លៃសំខាន់បី គឺ ស្មារតី សហគ្រិនភាព ទំនុកចិត្តគ្នាទៅវិញទៅមក និងប្រកបដោយសីលធម៌ខ្ពស់។
    Pernod Ricard ត្រូវបានចុះបញ្ជីលើ Euronext (Ticker: RI កូដ ISIN: FR0000120693) ហើយជាផ្នែកមួយនៃ CAC 40 index ។

    ទំនាក់ទំនង Pernod Ricard Cambodgeតាមរយៈ
    ឈ្មោះ: ស៊ាង ផលី្លណា
    ទូរស័ព្វ: +855 81 644 644
    អ៊ីម៉េល: phalina.seang-ext@pernod-ricard.com

    Share This Post:
    MPO4D jitutoto mpo4d Mpoplay