ឱកាស! រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ជ្រើសរើសមន្រ្តីជាប់កិច្ចសន្យាចំនួន ៤៦រូប, ផុតកំណត់៖ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥
នាថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២៥ នេះ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានប្រកាសជ្រើសរើសមន្រ្តីជាប់កិច្ចសន្យាចំនួន ៤៦រូប, ផុតកំណត់៖ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ ក្នុងនោះរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានបន្ថែមថា

១- លក្ខខណ្ឌជ្រើសរើស
– មានសញ្ជាតិខ្មែរ និងមានអាយុយ៉ាងតិច១៨ឆ្នាំ
– មានឆន្ទៈ និងមនសិការក្នុងការបំពេញការងារជូនស្ថាប័ន
– មានការព្យាយាម តស៊ូ មានអត្តចរិតស្លូតបូត និងស្មោះត្រង់ក្នុងការបំពេញការងារជូនស្ថាប័ន
– មានសាមគ្គីភាព និងស្មារតីក្នុងការបំពេញការងារជាក្រុម
– បំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវ។
២- បែបបទនៃការជ្រើសរើស
បែបបទនៃការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ត្រូវធ្វើជា ២ដំណាក់កាល ដូចខាងក្រោម៖
ដំណាក់កាលទី១៖ ការសម្រាំង (Shortlist) ការពិនិត្យ និងវាយតម្លៃលើសំណុំឯកសាររបស់បេក្ខជននីមួយៗ ដោយ គណៈកម្មការ ដែលបង្កើតឡើងដោយរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។
ដំណាក់កាលទី២៖ ការសម្ភាសន៍ផ្ទាល់មាត់ បេក្ខជនដែលជាប់ក្នុងដំណាក់កាលទី១ ត្រូវឆ្លងកាត់ការសម្ភាសន៍ ផ្ទាល់មាត់ ដោយគណៈកម្មការដែលបង្កើតឡើងដោយរដ្ឋលេខាធិការដ្ឋាន កិច្ចការព្រំដែន៕

