ព័ត៌មានជាតិ
កងកម្លាំងនគរបាលស្រុកកូនមុំ ចុះជួយច្រូតកាត់ប្រមូលផលស្រូវជូនដល់គ្រួសារវរៈកងទ័ព ដែលជាប់ភារកិច្ចការពារព្រំដែនជួរមុខ (កម្ពុជា-ថៃ)
BY SOMATEY
November 21, 2025
យោងតាម ក្រសួងព័ត៍មាន នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ដោយអនុវត្តន៍តាមបញ្ជាដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី, កងកម្លាំងនគរបាលស្រុកកូនមុំ បានចុះជួយច្រូតកាត់ប្រមូលផលស្រូវជូនដល់គ្រួសារវរៈកងទ័ព ដែលជាប់ភារកិច្ចការពារព្រំដែនជួរមុខ (កម្ពុជា-ថៃ) ដោយភរិយាគាត់មានផ្ទៃពោះ និងខ្វះកម្លាំងពលកម្ម សកម្មភាពទាំងនេះ គឺជួយសម្រួលដល់ទុក្ខលំបាក់របស់គាត់បានមួយចំណែក សកម្មភាពច្រូតកាត់នេះយើងប្រើទាំងកម្លាំងមនុស្ស និងប្រើម៉ាស៊ីនច្រូតផងដែរ នៅពេលម៉ាស៊ីនមកដល់៕






ប្រភព៖ ក្រសួងព័ត៍មាន