ហេតុការណ៍ភ្លើងឆេះអគារនៅហុងកុង បានបណ្តាលឱ្យមនុស្ស ៤៤នាក់បាត់បង់ជីវិត និង ២៧៩នាក់កំពុងបាត់ខ្លួន
ហុងកុង៖ ហេតុការណ៍ភ្លើងឆេះអគារនៅក្នុងទីក្រុងហុងកុង បានកំពុងតែបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅជុំវិញពិភពលោក ដ្បិតវាជាហេតុការណ៍គ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ និងមិនធ្លាប់កើតមាននោះទេនៅក្នុងរយៈពេលជាង ៣០ឆ្នាំចុងក្រោយនេះ។ ចំពោះផលប៉ះពាល់និងតួលេខជនរងគ្រោះនៅតែបន្តកើនឡើង បើទោះជាពេលនេះអគ្គិភ័យបានរលត់អស់ទៅហើយក្តី។

យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកានេះ បានបញ្ជាក់ថា គិតត្រឹមពេលនេះគឺតួលេខអ្នកស្លាប់បាត់បង់ជីវិតមានចំនួន ៤៤នាក់ ខណៈតួលេខនេះអាចបន្តកើនឡើងយ៉ាងច្រើននាក់បន្ថែមទៀត ព្រោះថាទន្ទឹមគ្នាក៏នៅមានមនុស្សចំនួន ២៧៩នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ។ ជុំវិញករណីគ្រោះថ្នាក់ដ៏រន្ធត់នេះ អាជ្ញាធរហុងកុងបានឃាត់ខ្លួនមនុស្ស ៣នាក់រួចហើយ ដោយពួកគេត្រូវបានសង្ស័យថា មានចេតនាធ្វើឱ្យអគ្គិភ័យនេះកើតឡើង៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time