ខ្មែរណូត

ស្វែងរក

  • PR

    Charles & Keith អញ្ជើញតារាសម្តែងល្បីថៃ Mint Chalida មកជួបជុំហ្វេនៗនៅកម្ពុជាក្នងឱកាសគម្រប់ខួបមួយឆ្នាំនៃការសម្ពោធ Charles & Keith សាខា Aeon សែនសុខ

    BY Khmernote Media June 10, 2019
    Charles & Keith អញ្ជើញតារាសម្តែងល្បីថៃ Mint Chalida មកជួបជុំហ្វេនៗនៅកម្ពុជាក្នងឱកាសគម្រប់ខួបមួយឆ្នាំនៃការសម្ពោធ Charles & Keith សាខា Aeon សែនសុខ

    កាលពីថ្ងៃសៅរ៍ ទី ០៨ ខែមិថុនាកន្លងទៅនេះ ក្នុងឱកាសគម្រប់ខួបមួយឆ្នាំនៃការបើកសម្ពោធហាងលក់កាបូប និងស្បែកជើងម៉ាកល្បី Charles & Keith សាខា Aeon សែនសុខ ក្រុមហ៊ុនបានអញ្ជើញតារាសម្តែងថៃដ៏ល្បីឈ្មោះនោះគឺ Mint Chalida ដែលគ្រប់គ្នាបានឃើញគាត់សម្តែងក្នុងរឿងជាច្រើនជាពិសេសទទួលការចាប់អារម្មណ៍ខ្លាំងក្នុងរឿង Two Spirit Love ដែលកញ្ញាបានចាប់ដៃគូសម្តែងជាមួយលោក Mario។ ក្នុងឱកាសនេះផងដែរ Charles & Keith ក៏បានអនុញ្ញាតិអោយអ្នកគាំទ្រថតរូបជាអនុស្សាវរីយ៍ជាមួយកញ្ញាថែមទៀតផង។ លើសពីនេះក៏មានការរៀបចំពិធីខួបកំណើតអោយកញ្ញា Mint Chalida ដែលធ្វើអោយកញ្ញាមានអារម្មណ៍រំភើបនឹងកក់ក្តៅពេលបានជួបអ្នកគាំទ្រនៅកម្ពុជាលើកទី១។

    ជាមួយគ្នានេះផងដែរក្នុងឱកាសគម្រប់ខួបមួយឆ្នាំនៅការបើកលក់នៅ Charles & Keith សាខា Aeon សែនសុខ Charles & Keith ក៏បានរៀបចំនូវប្រូម៉ូសិនពិសេសសម្រាប់ភ្ញៀវដែលបានចូលរួមផងដែរ។

    គួរបញ្ជាក់ផងដែរថា Charles & Keith ជាហាងមួយដែលស្ថិតនៅក្រោមដំបូលតែមួយរបស់ក្រុមហ៊ុន Ming Wuoy Group Co. Ltd. ដែលជានាំចូលម៉ាកល្បីៗជាច្រើនដូចជា Lily , ARMANI EXCHANGE , Pedro, adidas , New Collection, Reebok និងមានបណ្តាជាច្រើនទៀតផងដែរដែលស្ថិតក្រោមដំបូលរបស Ming Wuoy Group Co. Ltd.

    Share This Post:
    MPO4D jitutoto mpo4d Mpoplay