ក្រុមហ៊ុនល្បីៗចំនួន ២ បានសហការគ្នារៀបចំសិក្ខាសាលា និងពិធីជួបជុំអតិថិជនប្រេងម៉ាស៊ីនម៉ាក ENEOS
កាលពីថ្ងៃសៅរ៍ ទី៨ ខែមិថុនា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌល The Premier Sen Sok Center រាជធានីភ្នំពេញ ក្រុមហ៊ុន Professional Trader (Cambodia) រួមសហការជាមួយក្រុមហ៊ុន JX Nippon Oil & Energy (Thailand) Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន JXTG Nippon Oil & Energy Corporation បានរៀបចំសិក្ខាសាលា និងពិធីជួបជុំសម្រាប់អតិថិជនប្រេងម៉ាស៊ីនម៉ាក ENEOS ប្រចាំឆ្នាំ ២០១៩ ដោយមានវត្តមានចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ឧកញ្ញ៉ា លោក លោកស្រី មកពីស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន អាជីវកជាអតិថិជនរបស់ប្រេងម៉ាស៊ីនម៉ាក ENEOS មកពីតាមបណ្តាររាជធានី-ខេត្ត សរុបចំនួន ៧០០ នាក់។
នេះគឺជាការជួបជំប្រចាំឆ្នាំលើកទី៣ របស់ក្រុមហ៊ុន Professional Trader (Cambodia) បន្ទាប់ពីប្រតិបត្តិការ លក់ផលិតផលប្រេងម៉ាស៊ីនម៉ាក ENEOS អស់រយះពេលជិត ៤ ឆ្នាំកន្លងមក ហើយប្រារព្ធធ្វើឡើងក្នុងគោលបំណង ដើម្បីថ្លែងនូវសេចក្តីអរគុណដល់ការគាំទ្ររបស់អតិថិជនចំពោះប្រេងម៉ាស៊ីន ENEOS និងផ្តល់ឳកាសដល់អតិថិជន ដែលជាប្រតិបត្តិកទីផ្សារ ស្វែងយល់អោយកាន់តែច្បាស់ នូវលក្ខណះស្តង់ដារបច្ចេកទេស និងបទដ្ឋានប្រើប្រាស់របស់ផលិតផល ក៏ដូចជាបង្កើតអោយមានបរិយាកាស និងទំនាក់ទំនងស្និតស្នាលរវាង អតិថិជន និងអតិថិជន របស់ក្រុមហ៊ុនផងដែរ។
ក្រុមហ៊ុន Professional Trader (Cambodia) បានទទួលសិទ្ធិចែកចាយផ្តាច់មុខនូវផលិតប្រេងម៉ាស៊ីនម៉ាក ENEOS សម្រាប់ទីផ្សារប្រទេសកម្ពុជា ពីក្រុមហ៊ុន JXTG Nippon Oils & Energy Cooperation តាមរយៈក្រុមបុត្រសម្ព័ន្ធប្រចាំតំបន់អាស៊ីអាគ្នេយ៍គឺក្រុមហ៊ុន JX Nippon Oils & Energy (Thailand) Ltd។ ក្រុមហ៊ុន JXTG Nippon Oils & Energy Cooperation ជាក្រុមហ៊ុនដែលមានដើមកំណើតនៅប្រទេសជប៉ុន និងបានកំពុងឈានមុខគេនៅក្នុងទីផ្សារថាមពលនៅទូទាំងប្រទេសជប៉ុន។
ផលិតផលប្រេងម៉ាស៊ីនម៉ាក ENEOS មានវត្តមាននៅក្នុងទីផ្សារប្រទេសកម្ពុជា ចាប់តាំងពីដើមឆ្នាំ២០១៦ និងបានកំពុងចែកចាយនៅទូទាំងប្រទេស តាមរយះអតិថិជនលក់ដុំ និងរាយ ជាង ១២០០ កន្លែង ហើយបាននឹងកំពុងផ្គត់ផ្គង់នូវផលិតផលជាច្រើនប្រភេទ ដែលរួមមាន ប្រេងម៉ាស៊ីនសំរាប់ម៉ូតូធុនតូច ម៉ូតូស្ព័តធុនធំ ម៉ូតូលេខស្វ័យប្រវត្តិ ប្រេងម៉ាស៊ីន ប្រេងប៉ុង ប្រេងប្រអប់លេខ សម្រាប់រថយន្តទេសចរណ៍ រថយន្តដឹកទំនិញធន់ស្រាស ធុនមធ្យម និងធន់ធ្ងន់ ព្រមទាំងប្រេងម៉ាស៊ីនគ្រប់ប្រភេទ សម្រាប់គ្រឿចក្រធន់ធ្ងន់ បម្រើអោយវិស័យសាធារណការ វិស័យកសិឧស្សាហកម្ម និងវិស័យសំណង់ ព្រមទាំងផលិតពាក់ព័ន្ធមួយចំនួនផ្សេងទៀត។
សម្រាប់ឆមាសទី២ ឆ្នាំ២០១៩ នេះ ក្រុមហ៊ុនរំពឹងបង្កើនចំនួនអតិជនរហូតដល់១៤០០ កន្លែង និងរំពឹងការលក់ក្នុងប្រមាណ ៥០០ តោន។ កំណើនប្រតិបត្តិការនេះ នឹងបន្តរជម្រុញក្នុងកម្រិតអប្បរមា ប្រមាណ ២០ ភាគរយជារាងរាល់ឆ្នាំ នាឆ្នាំបន្តរបន្ទាប់ទៅមុខទៀត។
សម្រាប់ពត៌មានបន្ថែម សូមទំនាក់ទំនង លោក សូ សុខប៊ុនថេត នាយកប្រតិបត្តិ ក្រុមហ៊ុន Professional Trader (Cambodia) Co., Ltd ផ្ទះលេខ៥២៧ ផ្លូវលំវត្តអង្គតាម៉ិញ សង្កាត់ចោមចៅ ខ័ណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ឬតាមទូរស័ព្ទលេខ ០៩៩២១៦៦៨៨។








