ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កប៉ាល់ WESTERDAM ដឹកភ្ញៀវទេសចរណ៍ ចំនួន ១,៨៧៧នាក់ ចូលចតក្រុងព្រះសីហនុ នៅព្រឹកថ្ងៃ១៥ ធ្នូ ២០២៥នេះ

    BY SOMATEY December 15, 2025
    កប៉ាល់ WESTERDAM ដឹកភ្ញៀវទេសចរណ៍ ចំនួន ១,៨៧៧នាក់ ចូលចតក្រុងព្រះសីហនុ នៅព្រឹកថ្ងៃ១៥ ធ្នូ ២០២៥នេះ

    យោងតាម ក្រសួងព័ត៍មាន នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កប៉ាល់ទេសចរណ៍ដ៏ធំមួយគ្រឿងឈ្មោះ WESTERDAM មកពីប្រទេសហូឡង់ បានដឹកភ្ញៀវចំនួន១,៨៧៧នាក់ ភាគច្រើនមកពីប្រទេសអាម៉េរិកនិងជាស្រ្តី បានចូលចតនៅកំពង់ផែអន្តរជាតិស្វយ័តក្រុងព្រះសីហនុទាំងព្រឹកព្រលឹមម៉ោង៦ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ។ នេះយោងតាមរបាយការណ៍របស់សមត្ថកិច្ចប៉ូលីស ។

    បើទោះជាប្រទេសកម្ពុជាយើង កំពុងតែមានសង្រ្គាមឈ្លានពានពីប្រទេសថៃ យ៉ាងណាក៏ដោយ ក៏នៅតែមានភ្ញៀវទេសចរចូលមកទស្សនាកម្សាន្តប្រទេសយើងដែរ ។ នេះសបញ្ជាក់ថា ប្រទេសយើងមានសុខសន្តិភាព និង ការអភិវឌ្ឍន៍ ដែលគេទទួលស្គាល់ជាអន្តរជាតិ ។ ភ្ញៀវទេសចរស្ទើរតែទាំងអស់ គ្រាន់តែចុះពីកប៉ាល់ភ្លាម គឺសំដៅមកវេទិកា ៧មករា ដើម្បីចូលរួមឧបត្ថម្ភជាសម្ភារថវិកា គ្រឿងឧបភោគបរិភោគ ជូនដល់វីរៈកងទ័ពកម្ពុជាយើង និង ប្រជាពលរដ្ឋភៀសសឹក ។

    គួររំលឹកថា កប៉ាល់ដ៏ធំសម្បើមនេះ មាននាវឹកចំនួន៨០០ នឹងចាកចេញពីប្រទេសកម្ពុជានៅម៉ោង៨យប់ថ្ងៃខែឆ្នាំដដែល ឆ្ពោះទៅប្រទេសថៃ៕

    Share This Post: