ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បណ្ឌិត្យសភានគរបាលកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការបើកវគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌ វគ្គ២

    BY Nisaiy KN January 4, 2026
    បណ្ឌិត្យសភានគរបាលកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការបើកវគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌ វគ្គ២

    បណ្ឌិត្យសភានគរបាលកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់មន្ត្រីនគរបាលជាតិ ដែលមិនទាន់បានឆ្លងកាត់វគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌ឱ្យបានជ្រាបថា បណ្ឌិត្យសភានគរបាលកម្ពុជា គ្រោងបើកវគ្គបណ្ដុះបណ្ដាលមន្ត្រីនគរបាលយុត្តិធម៏ លើកទី២។

    ក. កាលបរិច្ឆេទទទួលពាក្យ : ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ
    ខ. កាលបរិច្ឆេទចូលរៀន : ចាប់ពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦
    គ. ថ្ងៃសិក្សា : សិក្សា ៣ថ្ងៃក្នុង ១សប្តាហ៍ (សុក្រ-សៅរ៍-អាទិត្យ) សម្រាប់ថ្ងៃចន្ទ ដល់ ថៃ្ងព្រហស្បតិ៍ សិក្ខាកាមត្រូវបំពេញ ការងារនៅអង្គភាពសាមី (អង្គភាព របស់សាមីខ្លួន) ជាធម្មតា
    ឃ.មុខសញ្ញាវគ្គបណ្តុះបណ្តាល : វគ្គបណ្តុះបណ្តាលបំពេញបន្ថែម

    ង.លក្ខខណ្ឌដើម្បីទទួលបានការបណ្តុះបណ្ដាល៖
    – ជាមន្ត្រីនគរបាលជាតិដែលមានឋានន្តរសក្តិចាប់ពីអនុសេនីយ៍ត្រីឡើងទៅ
    – បម្រើការងារយ៉ាងតិច២ឆ្នាំក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិលើការងារជំនាញនគរបាលយុត្តិធម៌ និងពុំដែលធ្លាប់ បានឆ្លងកាត់វគ្គសិក្សានេះ
    – បានឆ្លងកាត់វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល
    – មានកម្រិតវប្បធម៌សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឡើងទៅ
    – មានអាយុមិនលើសពី៤៨ឆ្នាំ គិតត្រឹមថ្ងៃចូលសិក្សា
    – ជាមន្ត្រីនគរបាលសកម្មក្នុងការងារ គោរពវិន័យ មានសីលធម៌ល្អ មានសុខភាពល្អ កាយសម្បទាមាំមួន និងមាន អត្តចរិតល្អ៕

    ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា

    Share This Post: