ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ដាក់វិន័យចៅក្រម ៥រូប ដោយបន្ថយថ្នាក់ និងបន្ថយឋានន្តរស័ក្តិ

    BY SOMATEY January 5, 2026
    ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ដាក់វិន័យចៅក្រម ៥រូប ដោយបន្ថយថ្នាក់ និងបន្ថយឋានន្តរស័ក្តិ

    នាថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៦ នេះបានឱ្យដឹងថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

    បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា

    បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៨២៣/១៩៨១ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

    បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០២២៤/២០៥ ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីពី ការតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

    បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩២៤/១១៦៩ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ស្តីពី ការកែសម្រួល និងតែងតាំងសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

    បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១១២៤/១៤៧៧ ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្តីពី ការកែសម្រួល និងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

    បានទ្រង់យល់ព្រះរាជក្រមលេខ និងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃមុនជាចក្រកម្ពុជាប្រកាស

    ឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៧១៤/០១៥ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការរៀបចំអង្គការតុលាការ

    បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៧១៤/០១៦ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ ដែលប្រកាស

    ឱ្យប្រើច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា

    បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៧១៤/០១៧ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម

    -បានទ្រង់យល់សេចក្ដីក្រាបបង្គំទូលថ្វាយរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បន្ទាប់ពីបាន ការសម្រេចរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នាសម័យប្រជុំថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥

    ត្រាស់បង្គាប់

    មាត្រា១: ដាក់វិន័យក្រោមរូបភាព បន្ថយមួយថ្នាក់ និងបន្ថយឋានន្តរស័ក្តិ ចំពោះចៅក្រម ៥រូប នៃក្របខណ្ឌចៅក្រម៖

    ១- ឯកឧត្តម ឃុន លាងម៉េង ឧត្តមចៅក្រមថ្នាក់លេខ ៥ មកជាថ្នាក់លេខ ៦

    ២- លោក ភូ ពៅស៊ុន ឧត្តមចៅក្រម ថ្នាក់លេខ ៥ មកជាថ្នាក់លេខ ៦

    ៣- លោកស្រី យិច ឈាណាវី ឧត្តមចៅក្រម ថ្នាក់លេខ ៦ មកជាវរៈចៅក្រម ថ្នាក់លេខ ១

    ៤- ឯកឧត្តម ជាម ច័ន្ទពិសិដ្ឋ វរៈចៅក្រម ថ្នាក់លេខ ២ មកជាថ្នាក់លេខ ៣

    ៥- លោកស្រី ទិត ដាលីន វរះចៅក្រម ថ្នាក់លេខ ៤ មកជាអនុចៅក្រម ថ្នាក់លេខ ១។

    មាត្រា២: ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្ថលេខាតទៅ។

    Share This Post: