ដេីម្បីលេីកកម្ពស់សោភ័ណភាព រដ្ឋបាលរាជធានីភ្នំពេញ ចុះធ្វើការសម្របសម្រួល និងផ្ដល់អត្ថប្រយោជន៍ ដល់អាជីវករដែលលក់ដូរឥតសណ្តាប់ធ្នាប់នៅលើចិញ្ចើមផ្លូវ ជុំវិញផ្សារដើមគរចាស់ ដើម្បីផ្លាស់ប្ដូរទៅលក់-ដូរ នៅផ្សារដើមគរថ្មីវិញ
(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ ផ្ដល់អត្ថប្រយោជន៍ និងការលើកទឹកចិត្ដ ដល់អាជីវករដែលលក់ដូរឥតសណ្តាប់ធ្នាប់នៅលើផ្លូវ និងចិញ្ចើមផ្លូវ ជុំវិញផ្សារដើមគរចាស់ ដើម្បីផ្លាស់ប្ដូរទៅលក់-ដូរ នៅផ្សារដើមគរថ្មីវិញ។

រដ្ឋបាលរាជធានីភ្នំពេញ ក៏បានបន្ថែមផងដែរថា សូមស្វាគមន៍អាជីវករដែលបានស្ម័គ្រចិត្តមកលក់ដូរនៅផ្សារបោះដុំបន្លែផ្លែឈេី (ផ្សារដេីមគរថ្មី) ក្រោមការសម្របសម្រួលពីរដ្ឋបាលរាជធានីភ្នំពេញ ដោយទទួលបានអត្ថប្រយោជន៍ជាច្រេីន។ អាជីវករដែលបានស្ម័គ្រចិត្តមកលក់ដូរនៅផ្សារដេីមគរថ្មី បានបង្ហាញពីចំណាប់អារម្មណ៍វិជ្ជមាន និងសម្ដែងការពេញចិត្តចំពោះលក្ខខណ្ឌផ្សេងៗ ដែលទទួលបានរួមមាន ការអនុគ្រោះថ្លៃឈ្នួលតូបរយៈពេល២ឆ្នាំដំបូង ដោយពុំមានប្រាក់កក់ ពុំគិតថ្លៃទឹកភ្លេីងរយៈពេល៦ខែដំបូង ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗជាច្រេីនទៀត។
សូមបញ្ជាក់ជូនសាធារណៈជនទាំងអស់ជ្រាបថា ដេីម្បីលេីកកម្ពស់សោភ័ណភាពហេដ្ឋារចនាសម្ព័ន្ធ និងសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ខាងមុខនេះតទៅ រដ្ឋបាលរាជធានីភ្នំពេញនឹងមិនអនុញ្ញាតឱ្យមានការលក់ដូរឥតសណ្ដាប់ធ្នាប់រំលោភចិញ្ចេីមផ្លូវ និងទ្រូងផ្លូវសាធារណៈ នៅមហាវិថីមុនីរ៉េត មហាវិថីម៉ៅសេទុង និងតំបន់ជុំវិញផ្សារដេីមគរ ព្រមទាំងតំបន់ពាក់ព័ន្ធជុំវិញ៕












ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ