ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    វិបត្តិស្រូវខ្វះទីផ្សារត្រូវបានដោះស្រាយប្រកបដោយប្រសិទ្ធភាព

    BY Nisaiy KN January 11, 2026
    វិបត្តិស្រូវខ្វះទីផ្សារត្រូវបានដោះស្រាយប្រកបដោយប្រសិទ្ធភាព

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កាលពីឆ្នាំ២០២៥ មានការធ្លាក់ចុះតម្លៃស្រូវនៅកម្ពុជាដែលទទួលរងឥទ្ធពល ដែលបណ្តាលមកពីការប្រកួតប្រជែងតម្លៃអង្ករលើទីផ្សារអន្តរជាតិ ពិសេសឥណ្ឌាបញ្ចេញលក់ថោក, ការផ្អាកបញ្ជាទិញ, និងស្តុកអង្ករច្រើន។ ជាការឆ្លើយតប កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ រដ្ឋាភិបាលកម្ពុជាសម្រេចបញ្ចេញថវិកា និងឥណទាន ៤០ លានដុល្លារ តាមរយៈ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មដើម្បីឱ្យរោងម៉ាស៊ីនប្រមូលទិញស្រូវកសិករ តាមតម្លៃសមរម្យ។

    ដើម្បី អន្តរាគមន៍ រក្សាលំនឹង ថ្លៃស្រូវ ក្នុងពេលប្រមូលផល ពី ខែវិច្ឆិកា ដល់ ខែធ្នូ ឆ្នាំ ២០២៥ និង ដើមឆ្នាំ ២០២៦ នេះ។

    ប៉ុន្តែរហូតមកដល់សប្តាហ៍ទី២ ដើមឆ្នាំ ២០២៦នេះ វិបត្តិស្រូវខ្វះទីផ្សារត្រូវបានដោះស្រាយ ប្រកបដោយប្រសិទ្ធភាព ដោយបណ្តារោងម៉ាស៊ីននៅតែបន្តសកម្មភាពចុះប្រមូលទិញស្រូវកសិករតាមតម្លៃសមរម្យ។

    យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជាបានអោយដឹងថា បណ្តារោងម៉ាស៊ីនកិនស្រូវនៅក្នុងសហព័ន្ធកាល ពីថ្ងៃទី ១០ ខែមករាឆ្នាំ២០២៦ បានចុះទិញស្រូវប្រជាកសិករដល់វាលស្រែជាស្រូវសើមក្នុងតម្លៃដែលផ្អែកលើគុណភាព។

    ដូចជាបានចុះទិញស្រូវអូអ៊ឹម នៅស្រុកតាំងគោកខេត្តកំពង់ធំ ក្នុងតម្លៃ ៧០០ ទៅ ៧២០រៀល។ នៅស្រុកជីក្រែងខេត្តសៀមរាប ក្នុងតម្លៃ ៦៩០ ទៅ​ ៧១០រៀល។ នៅស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យក្នុងតម្លៃ ៦៥០ ទៅ ៦៧០រៀល។ នៅស្រុកសង្កែរខេត្តបាត់ដំបង ក្នុងតម្លៃ ៦៦០ ទៅ ៦៨០រៀល។ នៅស្រុកកណ្តៀងនិងស្រុកបាកានខេត្តពោធិសាត់ក្នុងតម្លៃ ៦៥០ ទៅ ៦៧០រៀល។ នៅស្រុកព្រៃកប្បាស់និងស្រុកអង្គរបុរីខេត្តតាកែវក្នុងតម្លៃ ៧៣០ ទៅ ៧៥០រៀល និងនៅស្រុកពារាំងភ្នំខេត្តព្រៃវែង ក្នុងតម្លៃ ៧១០ ទៅ ៧៣០រៀល។

    ចុះទិញស្រូវស្រង៉ែ នៅស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យក្នុងតម្លៃ ៦៧០ ទៅ ៦៩០រៀល។ នៅស្រុកសង្កែរនិង ស្រុកថ្មគោលខេត្តបាត់ដំបងក្នុងតម្លៃ ៧០០ ទៅ ៩៥០រៀល។ នៅស្រុកបាណន់ខេត្តបាត់ដំបងក្នុងតម្លៃ ៧០០ ទៅ ៧១០រៀល។

    ចុះទិញស្រូវសែនក្រអូបនៅនៅស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យក្នុងតម្លៃ ៩២០រៀល។ នៅស្រុកសង្កែរ ខេត្តបាត់ដំបងក្នុងតម្លៃ ៩២០ ទៅ ៩៤០រៀល។ ស្រូវរាំងជ័យនៅស្រុកកំពង់ស្វាយខេត្តកំពង់ធំក្នុងតម្លៃ ៦៣០ ទៅ ៦៥០រៀល។ នៅស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំងក្នុងតម្លៃ ៦៣០ ទៅ ៦៥០រៀល, ស្រូវអ៊ីអ៊ែ នៅស្រុកអង្គរបុរី ខេត្តតាកែវក្នុងតម្លៃ ៧៤០ ទៅ ៧៥០រៀល, ស្រូវម្លិះក្រហម នៅស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យក្នុងតម្លៃ ៧០០ ទៅ ៧៣០រៀល និងចុះទិញស្រូវផ្ការំដួល ស្រុកថ្មគោលខេត្តបាត់ដំបងក្នុងតម្លៃ ១០៦០រៀល៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: