ព័ត៌មានជាតិ
ព្រះករុណាព្រះមហាក្សត្រសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានឯកឧត្តមឯកអគ្គរដ្ឋទូតលីទុយអានី ចូលក្រាបថ្វាយបង្គំគាល់ថ្វាយសារតាំង
BY SOMATEY
January 12, 2026
នាថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៦ នេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានឯកឧត្តម Darius Gaidys ចូលក្រាបថ្វាយបង្គំគាល់ថ្វាយសារតាំង នៅព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង វេលាព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ក្នុងឱកាសដែលឯកឧត្តម ត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋលីទុយអានី តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់លីទុយអានី ប្រចាំព្រះរាជាណាចក្រកម្ពុជា។









