ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរជាតិអប្សរា ជូនដំណឹងស្ដីពីការបិទចរាចរណ៍បណ្តោះអាសន្ន នៅស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ដើម្បីរៀបចំកម្មវិធី “សំណេរអង្គរ” លើកទី៣

    BY SOMATEY January 17, 2026
    អាជ្ញាធរជាតិអប្សរា ជូនដំណឹងស្ដីពីការបិទចរាចរណ៍បណ្តោះអាសន្ន នៅស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ដើម្បីរៀបចំកម្មវិធី “សំណេរអង្គរ” លើកទី៣

    នាថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៦ នេះ អាជ្ញាធរជាតិអប្សរា បានធ្វើសេចក្តីជូនដំណឹង ស្ដីពីការបិទចរាចរណ៍បណ្តោះអាសន្ន នៅស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ដើម្បីរៀបចំកម្មវិធី “សំណេរអង្គរ” លើកទី៣។

    ក្នុងនោះ អាជ្ញាធរជាតិអប្សរា បានប្រកាសថា សូមជូនដំណឹងដល់ក្រសួង ស្ថាប័នជាតិ អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេស ចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ព្រមទាំងសាធារណជនទាំងអស់មេត្តាជ្រាបថា អាជ្ញាធរជាតិអប្សរានឹងបិទការ ធ្វើចរាចរណ៍ជាបណ្តោះអាសន្ននៅស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ចំនួន០២ថ្ងៃ គិតចាប់ពីថ្ងៃទី១៧ ដល់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ដើម្បីអនុញ្ញាតជូនក្រសួងអប់រំ យុវជន និងកីឡា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធរៀបចំការប្រឡងប្រជែងសរសេរតាមអាន «សំណេរអង្គរ» លើកទី៣ ក្នុងគោលបំណងចូលរួមចំណែកផ្សព្វផ្សាយ និងលើកកម្ពស់អក្សរសាស្ត្រខ្មែរ។ ក្នុងអំឡុងពេលនៃការបិទចរាចរណ៍ ខាងលើនេះ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ព្រមទាំងសាធារណជនទាំងអស់ អាចប្រើប្រាស់ស្ពានបណ្តែតទឹក ជាបណ្តោះអាសន្ន សម្រាប់ការចេញ-ចូលទស្សនាប្រាសាទអង្គរវត្ត។

    សេចក្តីដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័នជាតិ អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុន ទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ព្រមទាំងសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕

    Share This Post: