ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជានឹងចុះត្រជាក់ សម្រាប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦

    BY SOMATEY January 21, 2026
    ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជានឹងចុះត្រជាក់ សម្រាប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦

    យោងតាម ក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៦ នេះបានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦។

    ក្នុងនោះ ក្រសួងធនធានទឹក និងឧតុនិយម បាន​ឱ្យ​ដឹងថា ព្យុះទី១ឈ្មោះ ណូកាន (Nokaen) នៅតែមានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន ដែល បក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦៖

    ១-តំបន់វាលទំនាប៖

    -សីតុណ្ហភាពមធ្យមអប្បបរមា១៩°C និងសីតុណ្ហភាពមធ្យមអតិបរមា៣០°C។ ខ្យល់បក់ មកពីទិសឧត្តរ និងទិសឦសានមានល្បឿនមធ្យម ៣ម៉ែត្រ វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល ស្វាយរៀង តាកែវ និងរាជធានីភ្នំពេញ ពុំមានភ្លៀងធ្លាក់ទេ។

    ២-តំបន់ខ្ពង់រាប៖

    -សីតុណ្ហភាពមធ្យមអប្បបរមា១៧°C និងសីតុណ្ហភាពមធ្យមអតិបរមា២៩°C។ ខ្យល់បក់ មកពីទិសឧត្តរ និងទិសឦសានមានល្បឿនមធ្យម ៤ម៉ែត្រវិនាទី។ ខេត្តឧត្តរមានជ័យ ប៉ៃលិន ព្រះវិហារ ក្រចេះ រតនគិរី មណ្ឌលគិរី កំពង់ស្ពឺ ស្ទឹងត្រែង តំបន់ជួរភ្នំក្រវាញ និងជួរ ភ្នំដងរែក ពុំមានភ្លៀងធ្លាក់ទេ។

    ៣-តំបន់មាត់សមុទ្រ៖

    -សីតុណ្ហភាពមធ្យមអប្បបរមា១៩°C និងសីតុណ្ហភាពមធ្យមអតិបរមា៣០°C។ ខ្យល់បក់ មកពីទិសបូព៌ និងទិសអាគ្នេយ៍មានល្បឿនមធ្យម ២ម៉ែត្រ វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ១០%។

    Share This Post: