ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្ថានទូតរុស្ស៊ី បន្តផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនកម្ពុជា ដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែន

    BY SOMATEY January 24, 2026
    ស្ថានទូតរុស្ស៊ី បន្តផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនកម្ពុជា ដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែន

    យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៦ បាន​ឱ្យ​ដឹងថា លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា អញ្ជើញជួបសំណេះសំណាល និងទទួលអំណោយជាលើកទី៣ពី ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្សី ប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ។

    អំណោយរួមមាន ៖ ម្សៅសាប៊ូបោកសម្លៀកបំពាក់ SAAT(២០លីត្រ, ៥លីត្រ) ចំនួន ២៧ដប ទឹកសម្អាតបង្គន់ SUNWEL (៩០០មល) ចំនួន ៣០ដប ក្រដាសជូតមុខ Comfy Jumbo Roll ពណ៌ស្វាយ ចំនួន ៧០ដុំ ក្រដាសបង្គន់ Comfy ពណ៌ខៀវ ចំនួន ១០០កញ្ចប់ សាប៊ូកក់សក់ KLEN PROFESS (២០លីត្រ) ចំនួន ៧ដប សាប៊ូលាងចាន (៣,៥លីត្រ) ចំនួន ១០ដប។

    ប្រភព ក្រសួងព័ត៍មាន

    Share This Post: