ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជា ចុះហត្ថលេខាកុងត្រាម្ចាស់ផ្ទះកីឡាយុវជន២០៣១ AYG-2031

    BY SOMATEY January 26, 2026
    កម្ពុជា ចុះហត្ថលេខាកុងត្រាម្ចាស់ផ្ទះកីឡាយុវជន២០៣១ AYG-2031

    យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៦ បាន​ឱ្យ​ដឹងថា ពិធីចុះហត្ថលេខាលើកិច្ចសន្យាទីក្រុងម្ចាស់ផ្ទះ AYG លើកទី៥ ឆ្នាំ ២០៣១ ត្រូវបានប្រព្រឹត្តទៅនាថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២៦ នៅទីក្រុង Tashkent ប្រទេស Uzberkistan ។

    ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោង ខុន ប្រធានអូឡាំពិកកម្ពុជា និងឯកឧត្តម សេង វណ្ណៈ អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួន ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ បានចុះហត្ថលេខាជាមួយ ឯឧ Timothy Fox ប្រធានស្តីទីក្រុមប្រឹក្សាអូឡាំពិកអាសុី OCA ។

    កិច្ចសន្យានេះជាយន្តការស្តង់ដាប្រតិបត្តិរៀបចំព្រឹត្តិការណ៍ប្រកួតពហុកីឡាយុវជន AYG ២០៣១ ដែលបែងចែកការទទួលខុសត្រូវរវាងម្ចាស់កម្មសិទ្ធិ និងម្ចាស់ផ្ទះឲបានត្រឹមត្រូវតាមនិយាមកីឡាអន្តរជាតិ ។ ពិសេសការបញ្ជាក់ និងធានាឲព្រឹត្តិការណ៍ប្រកួតរៀបចំ និងប្រព្រឹត្តទៅដោយរលូន ទន់ភ្លន់ មុឹងម៉ាត់ និងជោគជ័យសម្រាប់សមាជិកអូឡាំពិកទាំង៤៥ប្រទេសត្រៀមចូលរួម។

    ចលនាអូឡាំពិកកម្ពុជាប្តេជ្ញាខិតខំប្រឹងប្រែងត្រៀមគ្រប់លក្ខណៈសម្បត្តិ ដើម្បីបំពេញកាតព្វកិច្ចជូនកំណត់ត្រាប្រវត្តិសាស្រ្តថ្មីសម្រាប់កម្ពុជា និងចូលរួមអបអរសាទេកម្ពុជាក្លាយជាប្រទេសមានសេដ្ឋកិច្ចមធ្យមកម្រិតខ្ពង់ឆ្នាំ២០៣០ ផងដែរ។

    សូមជឿជាក់លើរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជានឹងធ្វើឪ្យឆ្នាំ ២០៣១ កម្ពុជាអស្ចារ្យម្តងទៀត ៕

    Share This Post: