ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ទីរពេទ្យ ហ្លួង ម៉ែ នឹងធ្វើការពិនិត្យ​ស្វែងរកជំងឺមហារីក​មាត់ស្បូន​ ជូនដល់បងប្អូនស្ត្រី ដោយឥតគិតថ្លៃ

    BY SOMATEY February 10, 2026
    មន្ទីរពេទ្យ ហ្លួង ម៉ែ នឹងធ្វើការពិនិត្យ​ស្វែងរកជំងឺមហារីក​មាត់ស្បូន​ ជូនដល់បងប្អូនស្ត្រី ដោយឥតគិតថ្លៃ

    កាលពីថ្ងៃទី ៧ ខែកុម្ភ: ឆ្នាំ ២០២៦ នេះ មន្ទីរពេទ្យ ហ្លួង ម៉ែ បានបង្ហោះសេចក្តីប្រកាសមួយទាក់ទងនឹងការពិនិត្យ​ស្វែងរកជំងឺមហារីក​មាត់ស្បូន​ ជូនដល់បងប្អូនស្ត្រី ដោយឥតគិតថ្លៃ។ ការធ្វើតេស្តស្វែងរកជំងឺមហារីក​មាត់ស្បូន​ អាចជួយកាត់បន្ថយអត្រាកើតមហារីកនេះ និងអាចរកឃើញនៅដំណាក់កាលដំបូងបាន។

    ក្នុងនោះ មន្ទីពេទ្យ ហ្លួង ម៉ែ បានសហការជាមួយអង្គការនគរទេព និងផ្តល់ជូនការពិនិត្យស្វែងរក មហារីកមាត់ស្បួនជូនដល់បងប្អូនស្ត្រីដែលមានអាយុចាប់ពី ២១ឆ្នាំ ដល់ ៦៥ឆ្នាំ ដោយគិតឥតថ្លៃ នៅរៀងរាល់ថ្ងៃ​ (ចន្ទ​ ដល់អាទិត្យ​)។

    ប្រភព មន្ទីរពេទ្យ ហ្លួង ម៉ែ

    Share This Post: