បច្ចេកវិទ្យា

Huawei គ្រោងចេញលក់រថយន្តទំនើបបើកបរដោយស្វ័យប្រវត្តិនៅឆ្នាំ ២០២១

BY
Khmernote Media
June 20, 2019

បើទោះជាកំពុងរងសម្ពាធពីក្រុមហ៊ុនអាមេរិកក្តី តែក្រុមហ៊ុន Huawei បានប្រកាសថា នឹងបញ្ចេញលក់នូវរថយន្តទំនើបគ្មានមនុស្សបើក (បើកបរដោយស្វ័យប្រវត្តិ) ជាលើកដំបូងក្នុងរយៈពេល ២ ឆ្នាំទៀត។ រថយន្តទំនើបគ្មានមនុស្សបើកដំបូងរបស់  Huawei ត្រូវបានអភិវឌ្ឍន៍ឡើងក្រោមកិច្ចសហប្រតិបត្តិការណ៍រវាងក្រុមហ៊ុន Huawei ជាមួយនឹងក្រុមហ៊ុនផលិតរថយន្តធំៗពីរផ្សេងទៀតគឺក្រុមហ៊ុន Audi និង Toyota។

តាមគម្រោងរថយន្តគ្មានមនុស្សបើករបស់ Huawei នឹងត្រូវបញ្ចេញលក់នៅក្នុងប្រទេសចិនក្នុងឆ្នាំ ២០២១ ខាងមុខនេះ ហើយបន្ទាប់មកទៀតគេនឹងពង្រីកទីផ្សាររថយន្តនេះទៅកាន់បរទេសផងដែរ។ សេចក្តីប្រកាសមួយនេះបានបង្ហាញថា Huawei ពិតជារឹងមាំមិនចុះញ៉មនឹងការដាក់សម្ពាធរបស់រដ្ឋាភិបាលអាមេរិកឡើយ។ គេសង្ឃឹមថារថយន្តទំនើបគ្មានមនុស្សបើកដំបូងរបស់  Huawei នឹងទទួលបានការគាំទ្រខ្លាំងពីអតិថិជន ព្រោះ Huawei នឹងលក់រថយន្តនេះក្នុងតម្លៃសមរម្យ ខណៈវាមានបច្ចេកវិទ្យាខ្ពស់មិនចាញ់រថយន្តទំនើបផ្សេងទៀតឡើយ៕

អត្ថបទ៖ ភក្តី

Share This Post: