ក្រសួងការពារជាតិកម្ពុជា ប្រកាសជ្រើសរើសកងទ័ពចំនួន ៣,០០០នាក់ បន្ថែមទៀត ដើម្បីបំពេញក្របខណ្ឌឲ្យបណ្តាកងឯកភាព ចំណុះកងទ័ពជើងគោក
នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងការពារជាតិកម្ពុជា ប្រកាសជ្រើសរើសកងទ័ពចំនួន ៣,០០០នាក់ បន្ថែមទៀត ដើម្បីបំពេញក្របខណ្ឌឲ្យបណ្តាកងឯកភាព ចំណុះកងទ័ពជើងគោក។

– បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
– បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៨២៣/១៩៨១ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
– បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១២៩៤/១៨ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៩៤ ស្តីពីការបង្កើត អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ
– បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៣៧ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០០១ ស្តីពី ការកែសម្រួលតួនាទីភារកិច្ច និងរចនាសម្ព័ន្ធចាត់តាំង អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ
– បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩៣៣ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងមុខងារ និងដំឡើងឋានន្តរសក្តិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ
– សេចក្តីសម្រេចលេខ ១៦ សសរ ចុះថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាល ស្តីពីការជ្រើសរើស ពលទាហាន
– ប្រកាសលេខ ០១២ ប្រក.កពជ ចុះថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ របស់ក្រសួងការពារជាតិ ស្តីពី ការជ្រើសរើសពលទាហាន
– យោងតាមសេចក្តីត្រូវការចាំបាច់ចំពោះមុខ។


