សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការសម្តែងដើរតួជាជនជាតិឥស្លាមក្នុពិធីបុកល័ក្ខ ពុំមានចំណុចណាជាការប្រមាថនោះទេ តែមានខ្លឹមសារសុីជម្រៅខ្លាំងណាស់លើបញ្ហាសាមគ្គីភាពជាតិសាសន៍និងសាសនា
យោងតាម ក្រសួងព័ត៍មាន នាថ្ងៃទី ២៤ ខែកុម្ភ: ឆ្នាំ២០២៦ នេះបានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាព្រឹទ្ធសភានៃកម្ពុជា សរសេរលើបណ្តាញសង្គមការងារផ្លូវការ នាវេលាព្រឹកទៀបភ្លឺ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ពាក់ព័ន្ធនឹងពិធីបុកល័ក្ខ ដែលជាប្រពៃណីទំនៀមទម្លាប់ខ្មែរយូរលង់មកហើយ។

តាមរយៈសំណេរ សម្តេចតេជោ បានបញ្ជាក់ថា ការសម្តែងដើរតួជាជនជាតិឥស្លាមក្នុពិធីបុកល័ក្ខ ពុំមានចំណុចណាជាការប្រមាថឬមើលងាយមើលថោកនោះទេ តែផ្ទុយទៅវិញការសម្តែងនេះ មានខ្លឹមសារសុីជម្រៅខ្លាំងណាស់លើបញ្ហាសាមគ្គីភាពជាតិសាសន៍និងសាសនា។
សូមអានសំណេររបស់សម្តេចតេជោ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ «ម៉ោង២ទៀបភ្លឺថ្ងៃ២៤កុម្ភះ២០២៦នេះនៅពេលខ្ញុំបន្តចូលរួមក្នុងកម្មវិធីចម្រៀងគ្រួសារខ្មែរខ្ញុំបានឃើញការ បំភ្លឺរបស់អ្នកនាងខាត់ សុឃីម និងសេចក្តីអំពាវនាវរបស់ក្រសួងវប្បធម៍វិចិត្រសិល្បះទាក់ទងដល់វិធីបុកលក្ត័ក្នុង ពិធីអាពាហ៍ពិពាហ៍ខ្មែរដែលទាក់ទងដល់បងប្អូនខ្មែរឥស្លាម។
ខ្ញុំសូមបងប្អូនខ្មែរឥស្លាមស្វែងយល់ឲ្យបានច្បាស់នូវចំណុចនេះព្រោះជាបញ្ហាប្រពៃណីទំនៀមទម្លាប់យូរលង់មក ហើយ។
ក្នុងឈុតឆាកទៀតសោតពុំមានចំណុចណាជាការប្រមាថឬមើលងាយមើលថោកនោះទេ តែផ្ទុយទៅវិញមានខ្លឹមសារសុីជម្រៅខ្លាំងណាស់លើបញ្ហាសាមគ្គីភាពជាតិសាសន៍និងសាសនា។
បងប្អូនឥស្លាមបានជួយដល់បងប្អូនខ្មែរ ដែលទៅរកលក្ត័នៅពេលឆ្លងទឹក។
សម្រាប់ខ្ញុំតាំងពីធំដឹងក្តីមកខ្ញុំតែងទៅ ចូលរួមបុកល័ក្តសម្រាប់អ្នកស្គាល់គ្នានិងបន្តមកទៀត ខ្ញុំរៀបការកូន៥នាក់ ដែលចាប់ផ្តើមនៅឆ្នាំ១៩៩៩។
កូនទាំង៥របស់ខ្ញុំសុទ្ធតែធ្វើពិធីបុកលក្ត័ ដែលមានអ្នកដើរតួជាជនជាតិឥស្លាមចូលរួមដូចសម័យមុនដែរ។
ខ្ញុំមានវីដេអូសម្រាប់បងប្អូនស្វែងយល់ និងអ្វីដែលខ្ញុំឲ្យតម្លៃខ្ពស់គឺសាមគ្គីភាពជាតិសាសន៍និងសាសនាដែលប្រទេសយើងគ្មានជម្លោះជាតិសាសន៍និងសាសនានោះទេ។
ខ្ញុំត្រូវបង្ហោះសារនេះទាំងយប់ព្រោះមិនចង់បិទក្រោលសេះនៅពេលសេះចេញផុតពីក្រោល»៕
ប្រភព ក្រសួងព័ត៍មាន