ស្អាតណាស់! ផ្ទះអាជីវកម្មនៅចំការដូងរបស់ ជីប ម៉ុង លែន ជាមួយរំលស់ 100%
ភ្នំពេញ៖ គម្រោង លែន រីច ចំការដូងរបស់ក្រុមហ៊ុន ជីប ម៉ុង លែន ដែលជាគម្រោងលំនៅឋានប្រភេទផ្ទះហ្សប ហៅស៍ ដែលស័ក្តសមបំផុតសម្រាប់ការធ្វើអាជីវកម្មផ្សេងៗ និង រស់នៅជាលក្ខណៈគ្រួសារ។ អ្វីដែលកាន់តែពិសេសនោះ គឺគម្រោងនេះមានតម្លៃសមរម្យមែនទែន ក៏ដូចជាការបង់រំលស់យ៉ាងងាយស្រួល។

គម្រោង លែន រីច ចំការដូងជាគម្រោងប្រភេទផ្ទះហ្សប ហោស៍ ដែលមានកំពស់ ២ ជាន់ ទំហំធំទូលាយ ជាមួយនឹងការរចនាម៉ូតបែបទាន់សម័យ យ៉ាងល្អប្រណិត។ ស្ថិតនៅលើទីតាំងម្តុំតំបន់ចំការដូង ជិតផ្សារទួលពង្រ ដែលជាផ្លូវដែលមានភាពមមាញឹកខ្លាំងដោយសារ ជាផ្លូវឆ្លងកាត់ទៅវិញទៅមករវាង ផ្លូវ 30 ម៉ែត្រ(ផ្លូវទួលពង្រ), ផ្លូវ ចំការដូង, ផ្លូវលូប្រាំ, និង ផ្លូវ វេងស្រេង។
សម្រាប់ក្រុមហ៊ុនក៏មានការផ្តល់ជូននូវការបង់រំលស់រហូតដល់ 1០០% ផងដែរ ដែលធ្វើឲ្យមានភាពងាយស្រួលសម្រាប់អតិថិជនក្នុងការជាវនៅលំនៅឋានដែលខ្លួនប្រាថ្នា។ អតិថិជនក៏អាចជ្រើសរើសរំលស់ជាមួយធនាគារដៃគូផងដែរ គឺ ធនាគារ ជីប ម៉ុង ជាមួយអត្រាការប្រាក់ត្រឹមតែ 3.99% ក្នុងឆ្នាំទីមួយ។
សម្រាប់ព័ត៌មានលម្អិតបន្ថែម 061 997 888 ឬ គេហទំព័រ Facebook: https://www.facebook.com/chipmongland/

