បច្ចេកវិទ្យា

រថយន្ដមួយគ្រឿងនេះដំណើរការដោយថាមពលអេឡិចត្រូនិច ហើយមានតម្លៃត្រឹម $7,500 ប៉ុណ្ណោះ

BY
Khmernote Media
March 20, 2018

XEV គឺជាក្រុមហ៊ុនមួយដែលមិនសូវជាមានអ្នកស្គាល់ប៉ុន្មានទេ តែមានបច្ចេកវិទ្យាខ្ពស់គួរសមដែរ។​ ដោយឡែក នាពេលថ្មីៗកន្លងទៅ ក្រុមហ៊ុននេះបានសម្រេចដាក់តាំងបង្ហាញរថយន្ដដំណើរការដោយប្រព័ន្ធអេឡិចត្រូនិចម៉ូដែល LSEV ដែលមានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យា 3D នៅឯសារៈមន្ទីរ China 3D Printing Cultural ក្នុងទីក្រុង Shanghai។

ទាក់ទងទៅនឹងឈ្មោះ LSEV គឺជាការរួមបញ្ចូលរវាង XEV ជាក្រុមហ៊ុនមួយមានទីតាំងក្នុងទីក្រុង Turin ប្រទេសអ៊ីតាលី និងក្រុមហ៊ុនឯកទេសផ្នែក 3D របស់ប្រទេសចិនឈ្មោះ Polymaker។ ក្នុងសន្និសីទមួយដែលធ្វើឡើងក្នុងទីក្រុង Shanghai កាលពីសប្ដាហ៍មុន ក្រុមហ៊ុនទាំងពីរនេះបានលើកឡើងថា “ថ្វីបើរថយន្ដនេះបានទាញយកចំណាប់អារម្មណ៍ពីសំណាកមនុស្សជាច្រើនមែន តែសន្និសីទនេះមិនមែនតែដើម្បីដាក់តាំងបង្ហាញ រឺអួតពីផលិតផលរថយន្ដនេះឡើយ ពោលគឺបច្ចេកវិទ្យា 3D នេះបាននាំមកនូវការផ្លាស់ប្ដូរ និងការអភិវឌ្ឍន៍លើឧស្សាហកម្មរថយន្ដ។”

អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ក្រុមហ៊ុន XEV បានបន្ថែមថា រហូតមកដល់ពេលនេះ រថយន្ដ LSEV របស់ខ្លួនទទួលបានការ Pre-order រហូតដល់ទៅជាង 7,000គ្រឿងរួចមកហើយ បើទោះជាវាមិនអាចធៀបទៅនឹងរថយន្ដអេឡិចត្រូនិចផ្សេងទៀតដូចជា Tesla Model S P100D ក៏ដោយ។ ទោះជាយ៉ាងណា ភាគច្រើននៃអ្នកប្រើប្រាស់គឺចូលចិត្តរថយន្ដអេឡិចត្រូនិច ជាជាងរថយន្ដប្រើសាំង ព្រោះវាមានតម្លៃធូរថ្លៃជាង និងការពារបរិស្ថានផងដែរ។

ឥឡូវនេះ ចូលមកដល់លក្ខណៈពិសេសវិញម្ដង។ LSEV គឺជាប្រភេទរថយន្ដតូចដែលអាចជិះបានល្បឿនខ្ពស់បំផុត 43MPH ជាមួយនឹងទម្ងន់ 450គ.ក។ មិនតែប៉ុណ្ណោះ រថយន្ដនេះត្រូវការពេលត្រឹម 3 ទៅ 12ខែប៉ុណ្ណោះដើម្បីសិក្សាផលិត ពោលគឺខុសពីរថយន្ដសាំងដែលត្រូវការពេលចន្លោះពី 3 ទៅ​ 5 ឆ្នាំ។ ក្រៅពីេនះ LSEV មានតែ 57ផ្នែកប៉ុណ្ណោះ បើធៀបទៅនឹងរថយន្តធម្មតាដែលមានរហូតដល់ទៅ 2,000ផ្នែក។

គួរបញ្ជាក់ផងដែរថា សម្រាប់តម្លៃរបស់ LSEV គឺត្រឹមតែ $7,500 ប៉ុណ្ណោះ។ ដូចនេះ សម្រាប់អ្នកដែលធ្វើដំណើរជិតៗ ហើយមិនចង់ចំណាយច្រើន នោះរថយន្ដនេះគឺជាជម្រើសល្អបំផុតហើយ។


Fu

ប្រភព៖ cleantechnica

Share This Post: